38 C
Phnom Penh

អូស្រ្តាលីកំពុងស្វែងរកលទ្ធភាពដើម្បីចាត់ការរបបលោក ហ៊ុន សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អូស្រ្តាលីកំពុងស្វែងរកលទ្ធភាពដើម្បីចាត់ការរបបលោក ហ៊ុន សែន ដែលបានបំផ្លាញលទ្ធិប្រជាធិបតេយ្យ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រីJulie Bishopបានប្រាប់សារព័ត៌មាន ABC ថា អូស្ត្រាលីកំពុងស្វែងរកលទ្ធភាពគ្រប់បែបយ៉ាងចំពោះបញ្ហាប្រជាធិបតេយ្យនៅកម្ពុជា។

ជាងនេះទៅទៀត លោកស្រីជំរុញឲ្យ របប លោក ហ៊ុន សែនបើកឲ្យមានការពិភាក្សានយោបាយដោយសេរី និងគ្មានអំពើហិង្សា។

ជាងនេះទៅទៀត លោកស្រី Julie Bishop ធ្លាប់ប្រាប់សារព័ត៌មានក្នុងប្រទេសអូស្ត្រាលីថា អូស្ត្រាលីនឹងពិភាក្សាជាមួយប្រទេសជាសម្ព័ន្ធមិត្ត ដើម្បីស្វែងរកជម្រើសសមរម្យក្នុងការឆ្លើយតបនឹងស្ថានការណ៍នៅកម្ពុជា។

ទោះយ៉ាងណា លោកស្រីនៅតែមិនបញ្ជាក់ថា តើជម្រើសមួយណាជាក់លាក់ក្នុងការដាក់ទណ្ឌកម្មទៅលើរបបលោក ហ៊ុន សែន នោះទេ។

ប៉ុន្តែក្រុមអ្នកឃ្លាំមើលនិយាយថា ការនៅស្ទាក់ស្ទើររបស់អូស្រ្តាលីក្នុងការដាក់ទណ្ឌកម្មដល់របបក្រុងភ្នំពេញនេះគឺដោយសារ អូស្រ្តាលី មានទំនាក់ទំនងផលប្រយោជន៍ជាមួយរបបលោកហ៊ុន សែន ករណីកិច្ចព្រមព្រៀងក្នុងការផ្តល់លុយ ជាង៥០លានដុល្លារអូស្រ្តាលីដល់របបលោកហ៊ុន សែនឲ្យព្រមទទួលយកជនភៀសខ្លួនពីកោះណៅរុ។

ហេតុដូច្នេះហើយបានជាអូស្ត្រាលីនៅមិនទាន់បង្ហាញជំហរថា តើខ្លួនត្រូវបង្កកទ្រព្យសម្បត្តិ ឬត្រូវបិទទិដ្ឋាការជនទាំងឡាយណាដែលបាននាំគ្នាសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស