30.7 C
Phnom Penh

មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថាកម្ពុជាមិនខ្វល់ពីការគំរាមកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្រ្តីជាន់ខ្ពស់គណបក្សកាន់អំណាចអះអាងថាកម្ពុជាមិនខ្វល់ពីការគំរាមកាត់ផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធឡើយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសួស យ៉ារ៉ា ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កាលពីម្សិលមិញថា ប្រសិនបើមានការកាត់ផ្ដាច់ការអនុគ្រោះពន្ធ មិនមែនខាតតែកម្ពុជាម្នាក់ឯងនោះទេ ប៉ុន្តែសហរដ្ឋអាមេរិក ឬសហគមន៍អឺរ៉ុបក៏ខាតដូចគ្នាដែរ។

លោកបន្តថា កម្ពុជាបានឆ្លងផុតពីបន្ទាត់នៃភាពក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយទោះជាចង់ ឬមិនចង់ក៏ការអនុគ្រោះពន្ធសម្រាប់កម្ពុជាអាចនឹងលែងមាននៅពេលខាងមុខដដែល។

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកឃ្លាំមើលព្រមានថា ប្រសិនបើស្ថានការណ៍នយោបាយរបស់ប្រទេសនៅតែអាក្រក់ដូច្នេះទៀត នោះសហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប អាចនឹងពិចារណាផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ ឬបិទលែងឲ្យទំនិញរបស់កម្ពុជាអាចចូលលក់ ក្នុងទីផ្សាររបស់ប្រទេសទាំងនោះតែម្តង។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោកប៉ាន សូរស័ក្ដិ ធ្លាប់សម្តែងក្តីបារម្ភថា ប្រសិនបើប្រទេសទាំងនោះកាត់ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជាមែន នោះ នោះកម្ពុជានឹងត្រូវខាតបង់ចំណូលរបស់ខ្លួនចំនួនជិត៧រយលានដុល្លារ ក្នុង១ឆ្នាំៗ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស