31 C
Phnom Penh

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិបារម្ភអំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិបារម្ភអំពីស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា មន្រ្តីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានសម្តែងក្តីបារម្ភអំពី ស្ថានភាពសិទ្ធិមនុស្ស ក្នុងអំឡុងពេលនៃការបោះឆ្នោតកាលពីថ្ងៃទី២៩កក្កដាកន្លងទៅនេះ ដោយគ្មានការចូលរួមពីគណបក្សប្រឆាំងដ៏សំខាន់ ដែលត្រូវរបបលោកហ៊ុន សែន រំលាយចោល។

អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិខាងផ្នែកសិទ្ធិមនុស្ស អ្នកស្រី Ravina Shamdasaniឲ្យដឹងថា ទង្វើរបស់រដ្ឋាភិបាលក្រុងភ្នំពេញបានធ្វើឲ្យអ្នកបោះឆ្នោតមួយផ្នែកធំខកខានមិនបានចេញទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដែលនេះជាក្តីបារម្ភមួយស្តីពីសិទ្ធិចូលរួមផ្នែកនយោបាយរបស់ប្រជាពលរដ្ឋ។

សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិឲ្យដឹងថា អ្នកបោះឆ្នោតមួយចំនួនបានរងការគំរាមកំហែងបំភិតបំភ័យ ហើយមួយចំនួនទៀតត្រូវបានគេផ្តល់ លុយ ដើម្បីឲ្យទៅបោះឆ្នោត។

ទន្ទឹមនឹងនោះដែរ សង្គមស៊ីវិលមួយចំនួន បានទទួលរងនូវការធ្វើទុក្ខបុកម្នេញ មុនការបោះឆ្នោតចូលមកដល់។

ជាងនេះទៅទៀត គេហទំព័រផ្តល់ព័ត៌មានចំនួន១៧ ត្រូវបានរដ្ឋាភិបាលលោកហ៊ុន សែន បង្ខំឲ្យបិទក្នុងអំឡុងពេលមុនថ្ងៃបោះឆ្នោត។

អ្នកនាំពាក្យរូបនេះក៏បានអំពាវនាវដល់ រដ្ឋាភិបាលលោកហ៊ុន សែនកុំឲ្យចាត់វិធានការផ្លូវច្បាប់ប្រឆាំងអ្នកបោះឆ្នោត ទាក់ទងនឹងករណីនេះ ហើយអំពាវនាវឲ្យមានការដោះលែងអ្នកទោសនយោបាយ អ្នកកាសែត អ្នកការពារសិទ្ធិមនុស្ស និងពលរដ្ឋដែលបានបញ្ចេញមតិ ហើយត្រូវបានរបបលោកហ៊ុន សែនចាប់ដាក់ក្នុងពន្ធនាគារ។

អ្នកស្រីក៏បានអំពាវនាវផងដែរឲ្យដកបំរាមដែលបានដាក់ចំពោះអ្នកនយោបាយគណបក្សប្រឆាំងដើម្បីឲ្យពួកគេវិលចូលធ្វើសកម្មភាពនយោបាយវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស