26 C
Phnom Penh

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេងទាមទារឲ្យលោកហ៊ុន សែនស្តារលទ្ធិប្រជាធិបតេយ្យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេងទាមទារឲ្យលោកហ៊ុន សែនស្តារលទ្ធិប្រជាធិបតេយ្យ រដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិក លោកMark Fieldជំរុញឲ្យលោកហ៊ុន សែន ងាកមកគន្លងប្រជាធិបតេយ្យវិញ ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកមកកម្ពុជា នៅថ្ងៃទី២២ និងទី២៣ សីហាខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអង់គ្លេសប្រចាំកម្ពុជា ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៧ សីហា ថា ការបោះឆ្នោតជាតិនៅកម្ពុជាគ្មានយុត្តិធម៌ និងមិនអាចជឿទុកចិត្តបានឡើយ។

លោកMark Fieldបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍របស់ ស្ថានទូត អង់គ្លេសប្រចាំនៅកម្ពុជាថា លោ កនឹងជួបពិភាក្សាគ្នាដោយត្រង់ៗជាមួយ លោកហ៊ុន សែន ដើម្បីជំរុញឱយរបបលោក ហ៊ុន សែន បញ្ឈប់ការរឹតត្បិតផ្នែកនយោបាយនិងផ្តល់សេរីភាពដល់ប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងស្ដារលក្ខខណ្ឌទាំងឡាយដើម្បីឲ្យប្រជាធិបតេយ្យនៅកម្ពុជាមានដំណើរការដោយត្រឹមត្រូវឡើងវិញ។

អង់គ្លេសជាប្រទេសមួយ ស្ថិតក្នុងចំណោមក្រុមប្រទេសប្រជាធិបតេយ្យដែលបានប្រកាសមិនទទួលស្គាល់ការបោះឆ្នោត ដែលរបបក្រុងភ្នំពេញបានរៀបចំធ្វើឡើងកាលពីពេលថ្មីៗនេះ។

ចក្រភពអង់គ្លេសចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជាមិនសេរី និងមិនអាចជឿទុកចិត្តបាន ។

អង់គ្លេសក៏ធ្លាប់ជំរុញឱ្យរបបលោក ហ៊ុន សែន ស្តារមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។

ក្រុមអ្នកឃ្លាំមើលនិយាយថា អង់គ្លេសក៏ជាប្រទេសមហាអំណាចមួយដែរ ដូច្នេះប្រសិនបើចក្រភពអង់គ្លេសរួមគ្នាជាមួយប្រទេសដទៃទៀត ដើម្បីដាក់សម្ពាធលើកម្ពុជាមែន នោះ នោះកម្ពុជាអាចនឹងរងការប៉ះទង្គិចវិបត្តិធ្ងន់ធ្ងរពីសម្ពាធអន្តរជាតិ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស