31 C
Phnom Penh

របបលោកហ៊ុន សែនបានដោះលែងលោកគឹម សុខ អ្នកវិភាគនយោបាយសង្គម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របបលោកហ៊ុន សែនបានដោះលែងលោកគឹម សុខ អ្នកវិភាគនយោបាយសង្គម ក្រោយពេលសមត្ថកិច្ចនៃរបបលោកហ៊ុន សែនដេាះលែងឲ្យមានសេរីភាពឡើងវិញ លោកគឹម សុខ អ្នកវិភាគនយោបាយសង្គមបានប្តេជ្ញាថា លោកនៅតែបន្តស្រាវជ្រាវ វិភាគបញ្ហាសង្គម និងនយោបាយដដែល ទោះបីជាលោកនៅជាប់បណ្តឹងរបស់មេធាវីលោកហ៊ុន សែនមួយករណីទៀតក៏ដោយ។

លោកអះអាងថា បន្ទាប់ពីបានជាប់ពន្ធនាគាររយៈពេល១៨ខែទាំងអយុត្តិធម៌នោះលោកមានស្មារតី កាន់តែរឹងមាំ និងមានឆន្ទៈមោះមុតក្នុងការចែករំលែកគំនិត ចំណេះដឹង ការស្រាវជ្រាវបញ្ហាសង្គម និងនយោបាយដល់ពលរដ្ឋខ្មែរទូទៅបន្ថែមទៀត។

លោកគឹម សុខត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពក្រោយជាប់ពន្ធនាគារ ១៨ខែដោយសារតែលោកហ៊ុន សែនប្តឹងចោទប្រកាន់រូបលោកពីបទចោទថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់បណ្ឌិត កែម ឡី។

លោកគឹម សុខ នៅជាប់សំណុំរឿងមួយទៀតនៅតុលាការ ពីបទចោទថា របបលោកហ៊ុន សែនជាអ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្ស តែរកឃាតកមិនឃើញ។

លោកគឹម សុខ អះអាងថា វាជារឿងអយុត្តិធម៌សម្រាប់លោកដែលតុលាការគួរតែ ទម្លាក់ចោលបទចោទមួយនេះ ព្រោះលោកមិនបាននិយាយចោទថា រដ្ឋាភិបាល ជាអ្នកបង្កើត ប្រព័ន្ធសម្លាប់មនុស្សនោះទេ។

ក្រុមសង្គមស៊ីវិលជំរុញឲ្យតុលាការទម្លាក់ចោលការចោទប្រកាន់លោកគឹម សុខ ទាំងអស់ ហើយដោះលែងអ្នកទោសមនសិកាផ្សេងៗទៀតដើម្បីបើកចំហ សិទ្ធិសេរីភាពបញ្ចេញមតិ ការគោរពសិទ្ធិមនុស្ស និងប្រជាធិ បតេយ្យឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស