28 C
Phnom Penh

ពលរដ្ឋក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី រងគ្រោះទឹកជំនន់ដោយសារវៀតណាមបង្ហូរទឹកទំនប់វារីអគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី រងគ្រោះទឹកជំនន់ដោយសារវៀតណាមបង្ហូរទឹកទំនប់វារីអគ្គិសនី ទឹកទន្លេសេសានបានឡើងខ្លាំង ជាថ្មីទៀតដែល បណ្ដាលឲ្យពលរដ្ឋរស់នៅតាមដងទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង និង ខេត្តរតនគិរី រាប់ពាន់គ្រួសារ បន្តរងគ្រោះទឹកជំនន់បន្ថែម។

ទឹកទន្លេសេសាន ដែលបានឡើងខ្លាំងសារជាថ្មីនេះ ស្របពេលដែល វៀតណាមបានបើកទ្វារទំនប់វារីអគ្គិសនីយាលី និង ទំនប់សេសាន ៤ Aដើម្បីបង្ហូរទឹករាប់លានម៉ែត្រគូបចូលទៅក្នុងអាងទន្លេសេសាន។

អាជ្ញាធរខេត្តស្ទឹងត្រែងឲ្យដឹងថា ពួកគេបានជម្លៀសពលរដ្ឋប្រហែល ១០០គ្រួសារទៅកាន់ទីទួលមានសុវត្ថិភាព។

ក្រុមអ្នកស្រុកត្អូញត្អែរថា គ្រោះទឹកជំនន់លើកនេះបានបង្កឲ្យពួកគេប្រឈមបញ្ហាសព្វបែបយ៉ាង ជាពិសេសកុមារ និងពលរដ្ឋក្រីក្រដែលកំពុងរស់នៅក្នុងព្រៃ និងតំបន់ដាច់ស្រយ៉ាល ខណៈអាជ្ញាធរនៅមិនទាន់ផ្ដល់ជំនួសមនុស្សធម៌ណាមួយនៅឡើយ។

អាជ្ញាធរខេត្តស្ទឹងត្រែងបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ស្ថានភាពទឹកជំនន់ទន្លេសេសាន កំពុងឡើងយ៉ាងខ្លាំងដែលបង្ករឲ្យប៉ះពាល់លំនៅដ្ឋានពលរដ្ឋរស់នៅឃុំតាឡាត ក្នុងស្រុកសេសានជាង ១ពាន់គ្រួសារ ហើយបានបំផ្លាញផលដំណាំ ស្រែចម្ការ សត្វចិញ្ចឹម ហេដ្ឋារចនាសម្ព័ន្ធ និងអគាររបស់រដ្ឋជាច្រើន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស