33 C
Phnom Penh

ក្រសួងអប់រំអះអាងថា អនុរក្សចាប់បានសំណៅឯកសារក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងអប់រំអះអាងថា អនុរក្សចាប់បានសំណៅឯកសារក្នុងការប្រឡងបាក់ឌុបឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃអង្គារ អះអាងថា អនុរក្សចាប់បានសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិចមួយចំនួននៅក្នុងពេលសិស្សកំពុងប្រឡងបាក់ឌុបនៅថ្ងៃបញ្ចប់។

ហ្វេសប៊ុករបស់ក្រសួងអប់រំបានចុះផ្សាយថា បេក្ខជនប្រឡងណាដែលអនុរក្សចាប់បានសំណៅឯកសារ និងឧបករណ៍អេឡិចត្រូនិច ក្នុងពេលកំពុងប្រឡង បេក្ខជននោះនឹងត្រូវធ្លាក់បាក់ឌុបដោយស្វ័យប្រវត្តិតែម្តង។

ក្រសួងអប់រំឲ្យដឹងថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនខ្លះមានបញ្ហាសុខភាពមិនបានទៅប្រឡង ហើយក៏មានបេក្ខជនខ្លះបានបាត់ឈ្មោះពីក្នុងបញ្ជីប្រឡង។

ក្រុមអ្នកឃ្លាំមើលខាងវិស័យអប់រំស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំក្នុងការពង្រឹងវិស័យអប់រំ និងការរឹតបន្តឹងការប្រឡងបាក់ឌុបឆ្នាំនេះដើម្បីឲ្យសិស្ស និងគ្រូបង្រៀនមានការទទួលខុសត្រូវខ្ពស់លើការងារ និងការរៀនសូត្ររបស់ខ្លួន។

ការប្រឡងបាក់ឌុបឆ្នាំនេះធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ខែសីហា។

សិស្សដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០១៨នេះ មានជិត១២ម៉ឺននាក់ និងមានមណ្ឌលប្រឡងជិត២០០មណ្ឌល នៅទូទាំង២៥ខេត្ត-រាជធានី។

សម្រាប់ឆ្នាំ២០១៨នេះ ក្រសួងអប់រំកាន់យកគោលការណ៍ «អ្នក ចេះ គឺជាប់»។

ម្យ៉ាងទៀតក្រសួងបានចេញវិធានការម៉ឹងម៉ាត់ថា បេក្ខជនណា ដែលជួលមនុស្សឲ្យប្រឡងជំនួសគឺត្រូវកំណត់ឲ្យធ្លាក់ និងផ្អាកមិនឲ្យប្រឡងរយៈពេលពីរឆ្នាំជាប់ៗគ្នាតែម្តង ហើយជននោះនឹង ត្រូវបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចដើម្បីដោះស្រាយតាមនីតិវិធី ច្បាប់ថែមទៀត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស