30 C
Phnom Penh

តុលាការដោះលែងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំង២នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការដោះលែងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំង២នាក់ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន អតីតអ្នកយកព័ត៌មានអាស៊ីសេរី២នាក់គឺលោក អួន ឈិន និងលោក យាង សុធារិន្ទហៅយាង សុជាមេត្តាត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយកាលពីល្ងាចថ្ងៃអង្គារទី២១ខែសីហា។

លោកអ៊ួន ឈិន និងលោកយាង សុធារិន្ទត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ ហើយត្រូវបានតំណាងអយ្យការអមតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិតាមមាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌ។

អ្នកទាំងពីរត្រូវបានតុលាការនៃរបបលោកហ៊ុន សែនឃុំខ្លួនជាង៩ខែនៅក្នុងពន្ធនាគារព្រៃស ដោយមិនទាន់ទទួលបានការជំនុំជម្រះនៅឡើយ។

សហគមន៍ជាតិ និងអន្តរជាតិ បានរិះគន់ជាខ្លាំងចំពោះការឃុំខ្លួនអតីតបុគ្គលិកអាស៊ីសេរីទាំងពីររូបនេះកន្លងមក។

ទោះជាមានការដោះលែងអតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់នេះយ៉ាងណាក៏ដោយ ក៏ក្រុមសង្គមស៊ីវិលជំរុញឲ្យតុលាការទម្លាក់បទចោទទាំងស្រុងដល់ពួកគេ។

នៅក្រោយការបោះឆ្នោតដែលសហគមន៍អន្តរជាតិបានចាត់ទុកថា ជាការបោះឆ្នោតក្លែងក្លាយនោះរបបលោកហ៊ុន សែនបានចាប់ផ្តើមដោះលែងអ្នកទោសមនសិកាមួយចំនួន រួមមានលោកគឹម សុខ អ្នកស្រីទេព វន្នី លោកអួន ឈិន និងលោកយាង សុធារិន។

ប៉ុន្តែរបប លោកហ៊ុន សែននៅមិនទាន់ដោះលែងក្រុមសកម្មជនគណបក្សប្រឆាំងជាង១០រូប រួមទាំងលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិនៅឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស