30 C
Phnom Penh

ប្រធានស្តីទីរបស់គណបក្សហ៊្វុនស៊ីនប៉ិច បានបណ្តេញសមាជិកជាន់ខ្ពស់របស់គណបក្សនេះបួនរូបចេញពីគណបក្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានស្តីទីរបស់គណបក្សហ៊្វុនស៊ីនប៉ិច បានបណ្តេញសមាជិកជាន់ខ្ពស់របស់គណបក្សនេះបួនរូបចេញពីគណបក្ស ប្រធានស្តីទីគណបក្សហ៊្វុនស៊ីនប៉ិច និងជាបុត្រារបស់ព្រះអង្គម្ចាស់នរោត្តម រណឫទិ្ធគឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍបានសម្រេច បញ្ចប់សមាជិកភាព និងតួនាទីរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សនេះចំនួនបួនរូប លែងឲ្យធ្វើការនៅក្នុងគណបក្សរាជានិយមមួយនេះតទៅទៀត។

ថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន៤រូបនោះ គឺជាមន្រ្តីរបស់គណបក្សហ៊្វុនស៊ីនប៉ិច ហើយជាមនុស្សដែលមានភក្តីភាពជាមួយព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិជាយូរមកហើយ។

អ្នកទាំង៤រូបនោះរួមមាន លោកយូ ហុកគ្រី អនុប្រធានគណបក្ស លោកញែប ប៊ុនជិន អនុប្រធានគណបក្ស និងជាអ្នកនាំពាក្យគណបក្ស លោកប៉ោ ប៊ុនស្រ៊ឺ អនុប្រធានគណបក្ស និងលោក វ៉ាន់ សុផាន់ណា អគ្គលេខាធិការរងរបស់គណបក្ស។

ចាប់តាំងពីព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ រងរបួសធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលអ្នកម្នាងរបស់ព្រះអង្គស្លាប់នោះមក ផ្ទៃក្នុងរបស់គណបក្សហ៊្វុនស៊ីនប៉ិចហាក់មានការរង្គោះរង្គើយ៉ាងខ្លាំង បន្ទាប់ពីព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាបុត្រាច្បងរបស់សម្តេចក្រុមព្រះត្រូវបានតែងតាំងជាប្រធានស្ដីទីនៃគណបក្សនោះមក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស