30 C
Phnom Penh

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យសហគមន៍អន្តរជាតិ ស្វែងរកការដោះលែងលោកកឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិជំរុញឲ្យសហគមន៍អន្តរជាតិ ស្វែងរកការដោះលែងលោកកឹម សុខា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watchកាលពីថ្ងៃទី២១ ខែសីហា បានជំរុញឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធឲ្យរបបលោកហ៊ុន សែនដោះលែងលោកកឹម សុខា និងអ្នកទោសមនសិកាជាច្រើននាក់ទៀតជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិមួយនេះអះអាងថា ការចោទប្រកាន់ពីបទក្បត់ជាតិមកលើលោកកឹម សុខា ធ្វើឡើងដោយគ្មានហេតុផលត្រឹមត្រូវ និងគួរឲ្យអស់សំណើច។

ការទាមទាររបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watchធ្វើឡើងមួយថ្ងៃមុន តុលាការកំពូលបើកសវនាការលើបណ្តឹងសុំនៅក្រៅឃុំរបស់លោកកឹម សុខា នៅថ្ងៃពុធ ទី២២ ខែសីហានេះ។

រហូតមកទល់ពេលនេះលោកកឹម សុខាកំពុងមានបញ្ហាសុខភាពធ្ងន់ធ្ងរ ក្នុងពន្ធនាគារត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំ។

ក្រុមមេធាវីរបស់លោកកឹម សុខាសង្ឃឹមថាតុលាការនឹងដោះលែងកូនក្តីរបស់ខ្លួនឲ្យនៅក្រៅឃុំ ពីព្រោះតុលាការគ្មានហេតុផលអ្វី និងប្រយោជន៍ណាមួយដែលត្រូវបន្តឃុំខ្លួនលោកកឹម សុខា ទៀតនោះទេ។

ពួកគេនិយាយថា ប្រសិនបើរបបលោកហ៊ុន សែនបន្តឃុំខ្លួនលោកកឹម សុខាទៀតនោះកម្ពុជានឹងកាន់តែរងការថ្កោលទោសឬការដាក់សម្ពាធបន្ថែមពីសហគមន៍អន្តរជាតិទៅវិញទេ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស