33 C
Phnom Penh

ស្ថាប័នសារព័ត៌មានឯករាជ្យអំពាវនាវឲ្យតុលាការទម្លាក់បទចោទលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ថាប័នសារព័ត៌មានឯករាជ្យអំពាវនាវឲ្យតុលាការទម្លាក់បទចោទលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យទាមទារឲ្យតុលាការនៃរបបលោកហ៊ុន សែនទម្លាក់បទចោទប្រកាន់ទាំងស្រុង មកលើអតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូប ដែលទើបបានត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃទី ២១ ខែសីហា។

សេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃពុធ ឲ្យដឹងថា ការដោះលែងលោកអ៊ួន ឈិន និងលោកយាង សុធារិន្ទ គឺជាការបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំងពីរពិតជាគ្មានកំហុសនោះឡើយ ហេតុនេះ អ្នកទាំងពីរគួរតែត្រូវបានលើកលែងការចោទប្រកាន់ដើម្បីឲ្យពួកគេ មានសិទ្ធិសេរីភាពពេញលេញ ដូចជាពលរដ្ឋធម្មតា។

កាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០១៧ លោកអ៊ួន ឈិន និងលោកយាង សុធារិន្ទ អតីតអ្នកយកព័ត៌មានឲ្យវិទ្យុអាស៊ីសេរីត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួន និងចោទប្រកាន់ ពីបទផ្តល់ឱ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលនាំឱ្យអន្តរាយដល់ការការពារជាតិ។

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យអះអាងថា តុលាការពុំមានភស្តុតាងដើម្បីដាក់បន្ទុកលើអ្នកទាំងពីរសម្រាប់ធ្វើការឃុំឃាំងនោះឡើយ ហើយក៏គ្មានហេតុផលអ្វីដែលត្រូវបន្តចោទប្រកាន់ពួកគេនោះដែរ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស