30 C
Phnom Penh

41092

Latest

គ.ជ.ប​និង​ក្រសួង​មហាផ្ទៃ​ទស្សនកិច្ច​នៅ​បារាំង​រក​មធ្យោបាយ​គាំទ្រ​ការ​រៀបចំ​ការ​បោះឆ្នោត

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់ គ.ជ.ប. និង​ក្រសួង​មហាផ្ទៃ ទៅ​ទស្សនកិច្ច​នៅ​បារាំង ដើម្បី​រក​មធ្យោបាយ​គាំទ្រ​ការ​រៀបចំ​ការ​បោះឆ្នោត​នៅ​ពេល​ខាងមុខ ខណៈ​បារាំង​បន្ត​ទាមទារ​ឲ្យ​កម្ពុជា​បើក​លំហ​ដល់​បក្ស​ប្រឆាំង ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សង្គម​ស៊ីវិល។ បើ​តាម​ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា បាន​សរសេរ​លើ​ហ្វេសប៊ុក​នៅ​ថ្ងៃទី​២១ ខែ​មីនា ឆ្នាំ​២០២៣ ថា គណៈប្រតិភូ​មួយ​ក្រុម​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) និង​ក្រសួង​មហាផ្ទៃ​កម្ពុជា បាន​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉ារីស៍ កាលពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧ ខែ​មីនា ក្រោយពី​សំណើ​របស់​ប្រធានាធិបតី​បារាំង។ ប្រភព​ដដែល​ថា ដំណើរ​ទស្សនកិច្ច​នេះ​ដើម្បី​ស្វែងរក​មធ្យោបាយ​គាំទ្រ​ប្រទេស​កម្ពុជា​ក្នុង​ការ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣...