28 C
Phnom Penh

កម្ពុជា-ថៃប្ដេជ្ញាបន្ដទប់ស្កាត់ការលួចឆ្លងដែន ចូលទៅកាប់ឈើខុសច្បាប់នៅលើទឹកដីថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា-ថៃប្ដេជ្ញាបន្ដទប់ស្កាត់ការលួចឆ្លងដែន ចូលទៅកាប់ឈើខុសច្បាប់នៅលើទឹកដីថៃ កម្ពុជា-ថៃបានប្ដេជ្ញាចិត្តជាថ្មីក្នុងការទប់ស្កាត់ ការលួចឆ្លងដែនចូលទៅកាប់ឈើដោយខុសច្បាប់ នៅលើទឹកដីថៃ ពីសំណាក់ពលរដ្ឋខ្មែរឲ្យកាន់តែខ្លាំងខ្លាបន្ថែមទៀត។

ការប្ដេជ្ញាចិត្តនេះត្រូវបានធ្វើឡើង ស្របពេលដែលលោកស ខេងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃជួបជាមួយលោកPanyarak Poolthup ឯកអគ្គរាជទូតថៃដែលទើបតែងតាំងថ្មីប្រចាំនៅកម្ពុជា ព្រមទាំងសហការី ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោក ស ខេង ចុះផ្សាយថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជារូបនេះ បានសាទរចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរទប់ស្កាត់ការចូលកាប់ឈើខុសច្បាប់នៅក្នុងទឹកដីថៃ ពីសំណាក់ពលរដ្ឋខ្មែរ។

លោក Panyarak Poolthup ក៏បានអះអាងថា ថៃ-កម្ពុជា នឹងបន្ដនូវកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីរក្សាចំណងមិត្តភាពដែលមានជាយូរលុងណាស់មកហើយ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ទំនាក់ទំនងរវាងរបបផ្តាច់ការយោធាថៃ បច្ចុប្បន្នជាមួយរបបក្រុងភ្នំពេញក្នុងរយៈពេលចុងក្រោយនេះ បាននាំឲ្យថៃបង្កើនការធ្វើទុក្ខម្នេញដល់ជនភៀសខ្លួនខ្មែរ ឬក្រុមអ្នករិះគន់ខ្មែរទាំងឡាយណា ដែលកំពុងរស់នៅក្នុងទឹកដីថៃ ដើម្បីគេចពីការធ្វើបាបរបស់សមត្ថកិច្ចនៃរបបលោកហ៊ុន សែន៕

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស