28 C
Phnom Penh

សមត្ថកិច្ចនៅមិនទាន់អាចវែកមុខក្រុមចោរប្លន់ធនាគារឃើញនៅឡើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចនៅមិនទាន់អាចវែកមុខក្រុមចោរប្លន់ធនាគារឃើញនៅឡើយ សមត្ថកិច្ចទីក្រុងភ្នំពេញឲ្យដឹងថា ករណីចោរប្លន់ធនាគារRHB Indochina Bank នៅលើផ្លូវម៉ៅសេទុង ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នៅមិនទាន់អាចកំណត់មុខសញ្ញាក្រុមចោរប្រដាប់អាវុធទាំងនោះនៅឡើយទេ។

ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌង៉េង ជួ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សមត្ថកិច្ចទីក្រុងភ្នំពេញ កំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ក្នុងការស្វែងរកមុខជនដៃដល់ទាំងនេះ។

លោកង៉េង ជួឲ្យដឹងថា កំលាំងនគបាលរបស់លោក នៅមិនទាន់អាចបញ្ជាក់អំពីអត្ដសញ្ញាណក្រុមជនសង្ស័យនៅឡើយទេ ដោយគ្រាន់តែ បញ្ជាក់ថា ក្រុមចោរទាំងនោះជាជនជាតិខ្មែរ មិនមែនបរទេសឡើយ ហើយពួកគេមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង និងប្រដាប់ដោយអាវុធខ្លី។

របាយការណ៍បឋមរបស់សមត្ថកិច្ចឲ្យដឹងថា ក្រុមចោរទាំងនោះបានធ្វើសកម្មភាពភ្ជង់សន្ដិសុខទាំងអស់របស់ធនាគារ ហើយបក្ខពួករបស់គេផ្សេងទៀត បានចូលទៅក្នុងធនាគារ ដើម្បីប្លន់យកលុយចំនួន១សែនដុល្លារអាមេរិក រួចគេចខ្លួនចេញពីកន្លែងកើតហេតុយ៉ាងរហ័សតែម្តង។

ធនាគារRHB Indochina Bankកាលពីថ្ងៃទី២៣ ខែសីហា ក៏បានចេញសេចក្តីថ្លែងការណ៍ថា បុគ្គលិក និងភ្ញៀវទាំងអស់នៅក្នុងធនាគារ ពុំមានគ្រោះថ្នាក់អ្វីនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស