40.3 C
Phnom Penh

ភ្នាក់ងាររបស់សហប្រជាជាតិនិងក្រុមហ៊ុនចិនរួមគ្នាវិនិយោគលើវិស័យដំឡូងមីនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្នាក់ងាររបស់សហប្រជាជាតិនិងក្រុមហ៊ុនចិនរួមគ្នាវិនិយោគលើវិស័យដំឡូងមីនៅកម្ពុជា អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)ប្រចាំនៅកម្ពុជា និងក្រុមហ៊ុន Green Leader Holdings Group របស់ចិនបានចុះកិច្ចព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍន៍ទីផ្សារដំឡូងមីនៅកម្ពុជា។

ហ្វេសប៊ុករបស់ក្រសួងពាណិជ្ចកម្មបានចុះផ្សាយកាលពីថ្ងៃទី១៣ ខែសីហា ថា កិច្ចព្រមព្រៀងនេះធ្វើឡើងវាងនាយកអង្គការ UNDP ប្រចាំនៅកម្ពុជា លោក Nick Beresford និងប្រធានក្រុមហ៊ុន Green Leader Holdings GroupលោកMichael Tse នៅក្នុងក្រសួងពាណិជ្ជកម្មក្នុងការបង្កើតមូលនិធិរួមគ្នានូវទឹកប្រាក់សរុបចំនួន៨សែនដុល្លារអាមេរិក។

មូលនិធិរួមនេះនឹងប្រើសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍លើវិស័យដំឡូងមីនៅកម្ពុជា រយៈពេលជាងបីឆ្នាំ ដែលនឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ ២០១៨ ដល់ឆ្នាំ២០២១។

ក្រសួងពាណិជ្ចកម្មឲ្យដឹងថា រោងចក្រកែច្នៃដំឡូងមី ដែលគ្រោងសាងសង់នៅខេត្តក្រចេះ អាចផលិតម្ស៉ៅដំឡូងមីបានប្រមាណ មួយលានតោន ក្នុងមួយឆ្នាំ។

នេះជាលើកទីមួយហើយដែលភ្នាក់ងាររបស់អង្គការសហប្រជាជាតិរួមគ្នាជាមួយក្រុមហ៊ុនចិនក្នុងការបង្កើតរោងចក្រកែច្នៃដំឡូងមី និងការស្វែងរកទីផ្សារលក់ផលិតផលធ្វើពីដំឡូងមី។

ទោះជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញរដ្ឋាភិបាលបង្កើតការផលិត ឬការវិចខ្ចប់ផលិតផលពោតកំប៉ុង ដូងកំប៉ុង ខ្នុរ មៀន និងផ្លែឈើផ្សេងៗទៀត ដូចបណ្តាប្រទេសជិតខាងនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស