28 C
Phnom Penh

រដ្ឋាភិបាលអំពាវនាវឲ្យធនាគារ កុំរឹបអូសទ្រព្យសម្បត្តិពីអតិថិជនដែលជារងគ្រោះដោយសារទឹកជំនន់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលអំពាវនាវឲ្យធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កុំរឹបអូសទ្រព្យសម្បត្តិពីអតិថិជនដែលជារងគ្រោះដោយសារទឹកជំនន់ ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិកាលពីថ្ងៃទី២៤ ខែសីហា បានទាមទារឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ កុំរឹបអូសទ្រព្យសម្បត្តិរបស់អតិថិជន ខណៈពេលពួកគេ កំពុងរងគ្រោះដោយសារទឹកជំនន់។

សេចក្តីថ្លែងការណ៍រួមរបស់ស្ថាប័នជាតិទាំងពីរនេះ បានអំពាវនាវឲ្យមានការបន្ដផ្ដល់ឥណទានដោយប្រុងប្រយ័ត្ន និង មានយន្ដការដោះស្រាយទន់ភ្លន់ចំពោះអតិថិជន ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ជាក់ស្ដែងដើម្បីរក្សាស្ថិរភាព និងភាពរឹងមាំ របស់វិស័យហិរញ្ញវត្ថុ។

ក្រសួងសេដ្ឋកិច្ច និងធនាគារជាតិ ជំរុញឲ្យមានការវាយតម្លៃលទ្ធភាពសងរបស់កសិករ ដែលបានរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ សម្រាប់ជាមូលដ្ឋាន ក្នុងការបន្ថយរយៈពេលសង បន្ថយអត្រាការប្រាក់ ឬមិនយកការប្រាក់ក្នុងរយៈពេលសមស្រប។

ជាងនេះទៅទៀត មិនត្រូវរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាកសិករ ព្រមទាំងផ្ដល់ដំណោះស្រាយសមស្របផ្សេងៗ។

របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយឲ្យដឹងថា ចាប់ពីចុងខែកក្កដារហូតដល់ថ្ងៃទី២០ ខែសីហា គ្រោះទឹកជំនន់បានសម្លាប់ជីវិតមនុស្សចំនួនជិត២០នាក់ ហើយមនុស្សជាង៤ម៉ឺនគ្រួសារទៀតរងផលប៉ះពាល់ធ្ងន់ធ្ងរ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស