26 C
Phnom Penh

អង្គការខ្មែរអាមេរិកាំងជំរុញឲ្យព្រឹទ្ធសភាអាមេរិកព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការខ្មែរអាមេរិកាំងជំរុញឲ្យព្រឹទ្ធសភាអាមេរិកដាក់បញ្ចូលចំណុច មួយចំនួនទៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីប្រជាធិបតេយ្យនៅកម្ពុជា អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងកាលពីថ្ងៃទី២៣ ខែសីហា បានជំរុញឲ្យសមាជិកព្រឹទ្ធសភាអាមេរិកាំងបន្ថែមចំណុចមួយចំនួនទៅក្នុងសេចក្តីព្រាងច្បាប់ចំនួនពីរពាក់ព័ន្ធនឹងបញ្ហាកម្ពុជា។

ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំងលោកទូច វិបុលសរសេរនៅលើហ្វេសប៊ុករបស់លោកថា នៅក្នុងជំនួបរបស់លោក ជាមួយសមាជិកព្រឹទ្ធសភាលោកRichard Burr កាលពីថ្ងៃព្រហស្បតិ៍ លោកបានស្នើព្រឹទ្ធសភាអាមេរិកាំងដាក់បញ្ចូលគម្រោង បង្កើត «ក្រុមកិច្ចការកម្ពុជា» ទៅក្នុងសេចក្តីពង្រាងច្បាប់លេខS. 2412 ស្តីពីការទទួលខុសត្រូវ និងការវិនិយោគទុននៅកម្ពុជា និងសេចក្តីព្រាងច្បាប់លេខ H.R 5754 ស្តីពីលទ្ធិប្រជាធិបតេយ្យកម្ពុជា២០១៨។

លោកទូច វិបុលបញ្ជាក់ថា ក្រុមកិច្ចការកម្ពុជានេះមានសារៈសំខាន់ណាស់ក្នុងការបង្កើតជាយន្តការមួយដើម្បីចូលរួមឃ្លាំមើលដំណើរការ បោះឆ្នោតនៅកម្ពុជា ការផ្ទេរអំណាចដោយសន្តិវិធី និងការចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា។

លោកបន្តថា ចំណុចសំខាន់ជាងនេះទៅទៀត គឺអង្គការរបស់លោកចង់ឲ្យព្រឹទ្ធសភាអាមេរិកអនុម័តកញ្ចប់ថវិកាមួយ សំរាប់ក្រុមកិច្ចការកម្ពុជាដើម្បីធ្វើសកម្មភាពរបស់ខ្លួន។

រដ្ឋសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៦ ខែ កក្កដា បានអនុម័តសេចក្តីព្រាងច្បាប់លេខH.R. 5754 ដើម្បីដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការមន្រ្តីជាន់ខ្ពស់នៃរបបរបស់លោកហ៊ុន សែនដែលបាននាំគ្នាសម្លាប់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស