31 C
Phnom Penh

សមត្ថកិច្ចក្រុងភ្នំពេញកំពុងរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងសន្តិសុខឡើងវិញក្រោយពីចោរប្លន់ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចក្រុងភ្នំពេញកំពុងរៀបចំយុទ្ធសាស្រ្តគ្រប់គ្រងសន្តិសុខទីក្រុងឡើងវិញក្រោយពីចោរប្លន់ធនាគារ អភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង កាលពីថ្ងៃទី២៤ ខែសីហា បានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចបង្កើនការទប់ស្កាត់ និងពិនិត្យបញ្ហាសន្ដិសុខឡើងវិញ ក្រោយមានអំពើប្លន់ប្រដាប់អាវុធកណ្តាលថ្ងៃត្រង់ ទៅលើធនាគារ RHB Indochina Bank កាលពីថ្ងៃព្រហស្បតិ៍។

សារព័តមានក្នុងស្រុកបានដកស្រង់សម្តីលោកឃួង ស្រេង ចុះផ្សាយថា បណ្តាខណ្ឌទាំងឡាយនៅក្នុងរាជធានីត្រូវមានអ្នកប្រចាំការដើម្បីចេញអន្តរាគមន៍ភ្លាមៗ នៅពេលមានកើតហេតុការណ៍ណាមួយកើតឡើងជាយថាហេតុឲ្យបានទាន់ពេល។

លោកបន្តថា សមត្ថកិច្ចទាំងអស់មិនត្រូវបន្ទោសដាក់គ្នាទៅវិញមក នោះទេ ប៉ុន្តែពួកគេត្រូវរួមគ្នាសហការ ការពារសន្តិសុខ សុវត្ថិភាពជូន ពលរដ្ឋ អាជីវករ ក្នុងរាជធានីភ្នំពេញ។

កាលពីថ្ងៃទី២៣ ខែសីហា ក្រុមចោរប្រដាប់អាវុធមួយក្រុមមានគ្នា ៥នាក់ បានចូលប្លន់ធនាគារមួយទាំងកណ្ដាលថ្ងៃត្រង់ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ខណ្ឌចំការមន។

ក្រុមចោរទាំងនោះបានយកលុយសុទ្ធពីធនាគារអស់ចំនួន១សែនដុល្លារអាមេរិក។

រហូតមកទល់ពេលនេះ កម្លាំងសមត្ថកិច្ច កំពុងបើកការស៊ើបអង្កេតនិងស្រាវជ្រាវដើម្បីកំណត់មុខសញ្ញាជនសង្ស័យទាំង៥នាក់នោះ ដើម្បីនាំខ្លួនពួកគេយកមកផ្ដន្ទាទោសតាមច្បាប់៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស