30 C
Phnom Penh

អ្នកស្រីទេព វន្នី និងសកម្មជនបឹងកក់ប្រាំនាក់ទៀតរងការចោទប្រកាន់ពីបទគំរាមសម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកស្រីទេព វន្នី និងសកម្មជនបឹងកក់ប្រាំនាក់ទៀតរងការចោទប្រកាន់ពីបទគំរាមសម្លាប់ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៤ ខែសីហា បានសម្រេចឲ្យសកម្មជនតំបន់បឹងកក់ចំនួន៦នាក់រួមទាំងអ្នកស្រីទេព វន្នី ជាប់ពន្ធនាគាររយៈ៦ខែលើសំណុំរឿងចាស់មួយកាលពីឆ្នាំ២០១២ពីបទគំរាមសម្លាប់អតីតតំណាងសហគមន៍បឹងកក់ម្នាក់។

ប៉ុន្តែតុលាការបានអនុញ្ញាតឲ្យពួកគេនៅក្រៅឃុំដោយការត្រូវព្យួរទោស។

សកម្មជនសហគមន៍បឹងកក់ទាំងនេះ បានហៅការសម្រេចរបស់តុលាការថា មិនផ្តល់យុត្តិធម៌ដល់ពួកគេ ហើយពួកគេនឹងប្តឹងជំទាស់ ករណីនេះ ទៅសាលាឧទ្ធរណ៍ឲ្យទម្លាក់ចោលការចោទប្រកាន់តែម្តង។

ពួកគេអំពាវនាវឲ្យលោកហ៊ុន សែនអន្តរាគមន៍លើកលែងទោសដល់ពួកគេដើម្បីជាការផ្តល់យុត្តិធម៌ដល់មនុស្សស្លូតត្រង់ទាំងអស់នេះ។

កាលពីថ្ងៃទី២០ ខែសីហា ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ លើកលែងទោសដល់សកម្មជនដីធ្លីតំបន់បឹងកក់អ្នកស្រីទេព វន្នី អ្នកស្រីបូ ឆវី និងមនុស្សមួយចំនួនទៀត។

ការលើកលែងទោសនេះធ្វើឡើងទៅតាមការស្នើរបស់លោកហ៊ុន សែនក្រោយពីពួកគេត្រូវបានតុលាការផ្តន្ទាទោស ពីបទប្រមាថអ្នករាជការសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈ ដោយមានស្ថានទម្ងន់ទោស៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស