28 C
Phnom Penh

លោកសម រង្ស៊ីអះអាងថា គម្រោងដោះលែងអ្នកទោសនយោបាយដោយសាររងសម្ពាធអន្តរជាតិធ្ងន់ធ្ងរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកសម រង្ស៊ីអះអាងថា គម្រោងដោះលែងអ្នកទោសនយោបាយដោយសាររងសម្ពាធអន្តរជាតិធ្ងន់ធ្ងរ អតីតប្រធានគណបក្សសង្គ្រោះជាតិ និងជាប្រធានចលនាសង្គ្រោះជាតិ លោកសម រង្ស៊ីអះអាងថា លោកហ៊ុន សែនបង្ខំចិត្តដោះលែងអ្នកទោសនយោបាយទាំងអស់នៅពេលឆាប់ៗខាងមុខនេះ ដោយសារតែលោករងសម្ពាធធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិ។

លោកសម រង្ស៊ីបានសរសេរនៅបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកហ៊ុន សែនកំពុងស្វះស្វែងរកភាពស្របច្បាប់ឲ្យរដ្ឋាភិបាលថ្មីរបស់លោកដែលកើតចេញពីការបោះឆ្នោតក្លែងក្លាយ និងការបោះឆ្នោតបែបអាម៉ាស់។

កាលពីថ្ងៃទី២៣ ខែសីហា លោកហ៊ុន សែនប្រកាសជាសាធារណៈថា លោកនឹងស្នើឲ្យមានការដោះលែងអ្នកនយោបាយជាទ្រង់ទ្រាយ ធំ ដរាបណាគ្មានពាក្យរិះគន់ថា ការដោះលែងនោះដោយសារលោករងនូវសម្ពាធអន្តរជាតិ បើមិនដូច្នោះទេ នោះលោកនឹងប្តូរចិត្តបន្តឃុំខ្លួនអ្នកទោសទាំងនោះដដែល។

លោកសម រង្ស៊ីអះអាងថា ការដោះលែងអ្នកទោសនយោបាយទាំងអស់នោះមិនទាន់គ្រប់គ្រាន់ដើម្បីបំពេញចិត្តអន្តរជាតិលើកលែងទណ្ឌកម្មនោះឡើយ។

លោកបន្តថា ដើម្បីឲ្យអន្តរជាតិឈប់ដាក់ទណ្ឌកម្មលើរបបលោកតទៅទៀត លុះត្រាតែលោកហ៊ុន សែនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ហើយបើកផ្លូវឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ១១៨រូប មានសិទ្ធិធ្វើសកម្មភាពនយោបាយឡើងវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស