28 C
Phnom Penh

សាច់ញាតិអ្នកជាប់ឃុំធ្លីនៅសហគមន៍អូរខ្សាច់ទាមទារឲ្យលោកហ៊ុន សែនដោះលែងសាច់ញាតិពួកគេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សង្គមស៊ីវិលនិងសាច់ញាតិអ្នកជាប់ឃុំព្រោះបញ្ហាដី ធ្លីនៅសហគមន៍អូរខ្សាច់ទាមទារឲ្យលោកហ៊ុន សែនដោះលែងសាច់ញាតិពួកគេ កូនប្រុសរបស់សកម្មជនដីធ្លីនៃសហគមន៍អូរខ្សាច់ក្នុងខេត្តព្រះសីហនុ ម្នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារគឺលោកហ៊ី រ៉ា ទាមទារឲ្យរបបលោកហ៊ុន សែនដោះលែងម្តាយរបស់លោកឈ្មោះឡុច ទូចនិងពលរដ្ឋ៤រូបទៀតឲ្យមានសេរីភាពឡើងវិញ។

លោកបញ្ជាក់ថា ម្តាយរបស់លោក និងពលរដ្ឋផ្សេងទៀតរងគ្រោះពីជម្លោះដីធ្លីទាំងអយុត្តិធម៌ដោយសារស្នាដៃរបស់មន្រ្តីនិងឈ្មួញមានអំណាច។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់លោកហ៊ី រ៉ា ចុះផ្សាយ កាលពីថ្ងៃសៅរ៍ថា មានតែលោកហ៊ុន សែនទេដែលអាចសម្រេចដោះលែងម្តាយរបស់លោកនិងពលរដ្ឋ៤រូបទៀត ដូចករណីអ្នកទោសមនសិកាមួយចំនួន ដែលលោកហ៊ុន សែនទើបបានដោះលែងឲ្យមានសេរីភាព ឡើងវិញនោះ។

កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកហេង ប៊ុនទីបានបញ្ជាកម្លាំងចុះចាប់ពលរដ្ឋសហគមន៍អូរខ្សាច់ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក្នុងពេលដែលពួកគេកំពុងសំអាតស្មៅ និងកាប់ឆ្កាព្រៃនៅលើដីមានជម្លោះ។

ជម្លោះដីធ្លីនៅសហគមន៍អូរខ្សាច់កើតឡើងដោយសារលោកឧកញ៉ា តាន់ តាត់ និងឈ្មួញរកស៊ីដីធ្លីម្នាក់ទៀតឈ្មោះឡុញ វណ្ណៈ ប្តឹងពលរដ្ឋសហគមន៍អូរខ្សាច់ទៅតុលាការខេត្តព្រះសីហនុពីបទប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុច្ចរិត ដែលអាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ និងរងការពិន័យរហូតដល់ទៅ២៥លានរៀល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស