34 C
Phnom Penh

របបលោកហ៊ុន សែនបាន តែងតាំងលោកហ៊ុន ម៉ាណែតជំនួសលោកសៅសុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

របបលោកហ៊ុន សែនបាន តែងតាំងលោកហ៊ុន ម៉ាណែត ជាអគ្គមេបញ្ជាការស្តីទីកងយោធពលខេមរភូមិន្ទជំនួសលោកសៅ សុខា ខណៈលោកត្រូវទៅព្យាបាលជំងឺនៅប្រទេសសឹង្គបុរីមួយរយៈ លោកសៅ សុខា ដែលជាមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានប្រគល់តួនាទីជាអគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទទៅឲ្យកូនប្រុសច្បងរបស់លោកហ៊ុន សែនគឺ លោកហ៊ុន ម៉ាណែត ស្របពេលដែលលោកសៅ សុខា កំពុងទៅសម្រាកព្យាបាលជំងឺនៅប្រទេសសឹង្គបុរីមួយរយៈ។

លិខិតប្រគល់តំណែងមេបញ្ជាការស្ដីទីនៃកងយោធពខេមរភូមិន្ទ ចុះថ្ងៃទី២៤ សីហា ដែលទើបត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃ ទី២៧ ខែសីហា បញ្ជាក់ថា មូលហេតុ ដែលត្រូវប្រគល់តួនាទីមេបញ្ជាការស្ដីទីទៅឲ្យលោកហ៊ុន ម៉ាណែត ដោយសារលោកត្រូវទៅព្យាបាលជំងឺនៅប្រទេសសឹង្គបុរី ចំនួន៣ថ្ងៃ គឺពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ សីហា។

នៅមុនការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ រដ្ឋមន្រ្តីក្រសួងការពារជាតិលោកទៀ បាញ់បានតែងតាំងលោកសៅ សុខា ជាមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទជំនួសលោកប៉ុល សារឿន ហើយលោកហ៊ុន ម៉ាណែតត្រូវបានតែងតាំងជាមេបញ្ជាការរងនៃកង យោធពលខេមរភូមិន្ទជំនួសលោកគន់ គីម និងលោកមាស សុភា ដោយសារអតីតមេបញ្ជាការ និងអតីតមេបញ្ជាការរងទាំងនេះនាំគ្នាទៅឈរឈ្មោះជាតំណាងរាស្ត្រឲ្យគណបក្សប្រជាជនកម្ពុជា។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការប្រគល់តួនាទីនេះ ដោយសារ លោកសៅ សុខាចង់ប្រាប់លោកហ៊ុន សែនថា មានតែលោកហ៊ុន ម៉ាណែត ទេដែលអាចធ្វើជាអគ្គមេបញ្ជាការកំពូលរបស់កងទ័ពជាតិ។

ប៉ុន្តែស្ថានភាពបែបនេះអាចនឹងនាំមានការរង្គោះរង្គើក្នុងជួរកងទ័ព៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស