ប្រធានមជ្ឍមណ្ឌលឯកសារកម្ពុជា លោកឆាង យុ នឹងធ្វើបទបង្ហាញអំពីការទទួលបានពានរង្វាន់ប្រចាំទ្វីបអាស៊ី លោកឆាង យុវ័យ៥៧ឆ្នាំ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាដែលទើបទទួលបានពានរង្វាន់អំពីការតស៊ូដើម្បីអភិវឌ្ឍន៍ឈ្មោះRamon Magsaysay នឹងធ្វើបទបង្ហាញអំពីការតស៊ូ ចងក្រងឯកសារនៃរបបខ្មែរក្រហម នៅសាលមហោស្រពមួយក្នុងមហាវិទ្យាល័យស្ថាបត្យកម្ម និងសិល្បៈក្នុងទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន។
លោកឆាង យុបានចំណាយពេលស្ទើរពេញមួយជីវិត ក្នុងការចងក្រងឯកសារនានាអំពីរបបវាលពីឃាដខ្មែរក្រហមដែលបណ្តាលឲ្យខ្មែរជិត២លាននាក់ស្លាប់ពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
លោកឆាង យុ ក៏បាន ឆ្លងកាត់ នូវ ការ ធ្វើ ទារុណកម្មដោយរបបខ្មែរក្រហមនិងបានឃើញដោយផ្ទាល់ភ្នែកនូវការកាប់សម្លាប់សមាជិកនៃក្រុមគ្រួសាររបស់លោកនៅក្នុងរបបនោះថែមទៀត។
ពានរង្វាន់Magsaysayនេះមានតម្លៃប្រហាក់ប្រហែលគ្នានឹងពានរង្វាន់ណូបែលសន្តិភាពប្រចាំទ្វីបអាស៊ីដែរ។
ពានរង្វាន់នេះមានមូលដ្ឋានក្នុងប្រទេសហ្វីលីពីន ដែលបានបង្កើតឡើងនៅឆ្នាំ១៩៥៧ ដើម្បីផ្តល់ការលើកទឹកចិត្តដល់បុគ្គលទាំងឡាយណាដែលបានតស៊ូសម្រាប់ការអភិវឌ្ឍ៕