29 C
Phnom Penh

សមត្ថកិច្ចថៃចាប់ខ្លួនជនជាតិដើមភាគតិចចារ៉ាយជាង១រយនាក់ ដែលឆ្លងដែនពីកម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចថៃចាប់ខ្លួនជនជាតិដើមភាគតិចចារ៉ាយជាង១រយនាក់ ដែលឆ្លងដែនពីកម្ពុជា អាជ្ញាធរថៃកាលពីថ្ងៃទី២៨ ខែសីហា បាននាំគ្នាព័ទ្ធចាប់ជនជាតិ ចារ៉ាយប្រមាណ១៥០នាក់ ខណៈពួកគេស្វែងរកសិទ្ធិជ្រកកោនពីកន្លែងស្នាក់នៅមួយក្នុងតំបន់បាងយ៉ៃ ខេត្តនន្ទប៊ុរី ក្បែរទីក្រុងបាងកក។

ជនជាតិដើមភាគតិចចារ៉ាយទាំងនោះភាគច្រើនមកពីប្រទេសវៀតណាម ហើយខ្លះទៀតជាជនជាតិចារ៉ាយខ្មែរពីខេត្តរតនគិរី ដែលបានរត់គេចខ្លួន ដោយពួកគេអះអាងថា បានរងការធ្វើទុក្ខបុកម្នេញ ដោយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ខណៈពួកគេកំពុងស្វែងរកសិទ្ធិជ្រកកោន ពីអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន(UNHCR)ក្នុងប្រទេសថៃ។

ក្រុមគ្រួសាររបស់ជនជាតិចារ៉ាយទាំងនោះឲ្យដឹងថា សាច់ញាតិ របស់ពួកគេចំនួន១៣នាក់ត្រូវបានចាប់ និងឃុំខ្លួននៅកន្លែងមួយយ៉ាងសម្ងាត់ជាទីបំផុត។

ពួកគេបន្តថា អ្នកទាំងខ្លះបានចុះឈ្មោះជាជនភៀសខ្លួន ដែលត្រូវបានយកចិត្តទុកដាក់ពីអង្គការ UNHCR ហើយខ្លះទៀត នៅមិនទាន់បានចុះឈ្មោះនៅឡើយទេ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស