30 C
Phnom Penh

ក្រសួងអប់រំព្រមានចាត់វិធានការចំពោះអ្នកចែកចាយវិញ្ញាសានិងអត្រាកំណែប្រឡងបាក់ឌុបឆ្នាំ២០១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងអប់រំព្រមានចាត់វិធានការចំពោះអ្នកចែកចាយវិញ្ញាសានិងអត្រាកំណែប្រឡងបាក់ឌុបឆ្នាំ២០១៨ ក្រសួងអប់រំយុវជន និងកីឡាកំពុងរៀបចំបណ្តឹងតាមផ្លូវច្បាប់ដើម្បីចាត់ការលើម្ចាស់គណនី ឬទំព័រហ្វេសប៊ុកទាំងឡាយណា ដែលហ៊ានបន្តចែកចាយវិញ្ញាសា និងអត្រាកំណែប្រឡងបាក់ឌុប មុនពេលក្រសួងប្រកាសលទ្ធផលផ្លូវការ។

សេចក្តីប្រកាសរបស់ក្រសួងអប់រំដែលចេញផ្សាយកាលពីថ្ងៃទី២៧ ខែសីហា ឲ្យដឹងថា ក្រសួងនឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ចដើម្បីស្វែងរកមុខម្ចាស់ទំព័រ និងម្ចាស់គណនីហ្វេសប៊ុកទាំងឡាយណា ដែលនៅបន្តសកម្មភាពចែកចាយវិញ្ញាសា និងអត្រាកំណែវមុខវិជ្ជាមួយចំនួនក្នុងសម័យប្រឡង កាលពីថ្ងៃទី២០ ខែសីហា មកទទួលខុសត្រូវនូវទង្វើរបស់ខ្លួនចំពោះមុខច្បាប់។

សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា ទង្វើរបស់ម្ចាស់គណនីហ្វ៊េសប៊ុកទាំងនោះ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើការប្រឡងដែលប្រកបដោយគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបាន។

ជាងនេះទៅទៀត ក្រសួងអប់រំបានផ្សព្វផ្សាយនូវបទប្បញ្ញត្តិហាម បុគ្គលិកអប់រំទាំងអស់មិនត្រូវប្រើប្រាស់ទូរស័ព្ទ និងឧបករណ៍អេឡិចត្រូនិច ក្នុងការចូលរួមកែវិញ្ញាសាប្រឡងរបស់បេក្ខជនដើម្បីចៀសវាងការបង្ហោះរាល់សំណៅកិច្ចការបេក្ខជន ឬអត្រាកំណែនៅលើបណ្តាញសង្គមហ្វេសប៊ុក។

ក្រសួងអប់រំប្រកាសថា លទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៨នឹងត្រូវប្រកាសជាផ្លូវការ នៅថ្ងៃទី ១១ ខែកញ្ញា ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស