29 C
Phnom Penh

លោកហ៊ុន សែនបញ្ជាជាថ្មីឲ្យពង្រាយរថយន្តក្រុងដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃពេលបុណ្យភ្ជុំបិណ្ឌ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនបញ្ជាជាថ្មីឲ្យពង្រាយរថយន្តក្រុងសាធារណៈតាមផ្លូវជាតិដឹកពលរដ្ឋទៅស្រុកកំណើតដោយឥតគិតថ្លៃពេលបុណ្យភ្ជុំបិណ្ឌ លោកហ៊ុន សែនកាលពីថ្ងៃពុធ បានបញ្ជាឲ្យអភិបាលរាជធានីភ្នំពេញ ពង្រាយរថយន្តក្រុងសាធារណៈ នៅតាមផ្លូវជាតិសំខាន់ៗ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មី ដើម្បីដឹកពលរដ្ឋពីរាជធានីភ្នំពេញ ទៅស្រុកកំណើត ដោយឥតគិតថ្លៃ ហើយទប់ស្កាត់ការដំឡើងថ្លៃឈ្នួលរថយន្តតាមអំពើចិត្ត។

បច្ចុប្បន្នរថយន្តក្រុងរបស់សាលារាជធានីភ្នំពេញ មានចំនួន១៩០គ្រឿង ហើយលោកហ៊ុន សែនអះអាងថា លោកមានគម្រោងទិញរថយន្តក្រុង និងពង្រីកខ្សែរត់ឲ្យកាន់តែច្រើនឡើងថែមទៀត ដើម្បីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

លោកហ៊ុន សែនបន្តថា ពលរដ្ឋទូទៅកម្មករ កម្មការិនី សិស្សនិស្សិត ព្រះសង្ឃ ជនពិការ ចាស់ជរា កីឡាករ កីឡាការិនី និងកុមារកម្ពស់ក្រោម១ម៉ែត្រអាចជិះរថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃក្នុងពេលបុណ្យភ្ជុំបិណ្ឌ។

ជាធម្មតាការជិះរថយន្តក្រុងសាធារណៈរបស់រដ្ឋតម្លៃ១៥០០រៀលក្នុងម្នាក់ៗ។

ក្រុមអ្នកឃ្លាំមើលសង្គមសាទរចំពោះការផ្តល់ឲ្យពលរដ្ឋជិះឡានក្រុងដោយឥតគិតថ្លៃ ក៏ប៉ុន្តែមិនត្រូវមានការរើសអើងលើអ្នកមាននិន្នាការ គណបក្សនយោបាយផ្ទុយពីគណបក្សកាន់អំណាចរបស់លោកហ៊ុន សែននោះឡើយ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស