Latest
ពលរដ្ឋរងគ្រោះដីធ្លីដោយក្រុមហ៊ុន លី យ៉ុងផាត់ ម្នាក់ស្លាប់និង៤នាក់សន្លប់អំឡុងរង់ចាំជួបអភិបាលខេត្តកោះកុង
ពលរដ្ឋរងគ្រោះដីធ្លីម្នាក់បានស្លាប់ និង ៤នាក់ទៀតសន្លប់ នៅអំឡុងពេលរង់ចាំជួបអភិបាលខេត្តកោះកុង ដើម្បីស្នើសុំឲ្យអភិបាលខេត្តនេះជួយពន្លឿនការដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុនរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាពីខាងបក្សកាន់អំណាច ខណៈវិវាទដីធ្លីនេះអូសបន្លាយរយៈពេលជាង ១០ឆ្នាំហើយ។
បើតាមប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន បានបង្ហោះសារភ្ជាប់ជាមួយរូបភាពរបស់ពលរដ្ឋរងគ្រោះដែលបាននាំគ្នាទៅប្រមូលផ្ដុំនៅខាងមុខសាលាខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។ ពលរដ្ឋ ៤នាក់សន្លប់ ក្នុងនោះមានម្នាក់បានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង អំឡុងពេលដែលរង់ចាំជួបអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង...