33 C
Phnom Penh

រដ្ឋាភិបាលប្រកាសផ្អាកធ្វើពិធីបុណ្យអំទូកនៅឆ្នាំនេះ ប្រសិនបើកម្ពស់ទឹកទន្លេមេគង្គនៅតែបន្តឡើងខ្ពស់នោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋាភិបាលប្រកាសផ្អាកធ្វើពិធីបុណ្យអំទូកនៅឆ្នាំនេះ ប្រសិនបើកម្ពស់ទឹកទន្លេមេគង្គនៅតែបន្តឡើងខ្ពស់នោះ លោកហ៊ុន សែនកាលពីថ្ងៃពុធប្រកាសថា ពិធីបុណ្យអុំទូក បណ្តែតប្រទីពនឹងត្រូវផ្អាក ប្រសិនបើកម្ពស់ទឹកទន្លេមេគង្គនៅមានកម្រិតកម្ពស់នៅឡើយនោះ។

លោកអះអាងថា ទឹកទន្លេមេគង្គអាចនឹងបន្តឡើងខ្លាំងទៀតនៅពេលបុណ្យភ្ជុំបិណ្ឌ ហើយរហូតមកទល់ពេលនេះគេនៅមិនទាន់ប្រាកដថា ទឹកនឹងអាចឡើងខ្ពស់ ឬស្រកទៅវិញនោះទេ។

លោកបន្តថា រដ្ឋាភិបាលត្រូវតែពិនិត្យយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ដោយមិនអាចប្រថុយប្រថានឡើយ។

លោកបញ្ជាក់ថា ទឹកខ្លាំងពេកក៏ពិបាកអុំ ហើយទឹកស្រកតិចពេកក៏ពិបាកអុំ។

លោកហ៊ុន សែនបានបង្វែពីការធ្វើពិធីបុណ្យអុំទូកនៅឆ្នាំនេះ ទៅជាការចុះសួរសុខទុក្ខពលរដ្ឋ ដែលកំពុងលេចលង់ដោយសារគ្រោះទឹកជំនន់វិញ។

ជាងនេះទៅទៀត លោកអំពាវនាវដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្រៀមរៀបចំគ្រាប់ពូជទាំងឡាយដើម្បីបំពេញតម្រូវការប្រជាជន បានទាន់ពេលវេលា ខណៈដែលមានការរងការខូចខាតមួយចំនួនធំ ដែលតម្រូវឱ្យមានការធ្វើឡើងវិញ។

កន្លងមកលោកហ៊ុន សែនធ្លាប់បានបញ្ជាឲ្យមានការផ្អាកធ្វើពិធីបុណ្យ អុំទូកអស់រយៈពេលជាច្រើនឆ្នាំដោយមិនបានបញ្ជាក់អំពីហេតុផលច្បាស់លាស់។

ប៉ុន្តែក្រុមសង្គមស៊ីវិលខ្លះនិយាយថា ការផ្អាកធ្វើពិធីបុណ្យអុំទូកនៅពេលនោះដោយសារលោកហ៊ុន សែនខ្លាចមាន ការធ្វើបាតុកម្មបះបោរណាមួយកើតឡើងជាយថាហេតុ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស