29 C
Phnom Penh

កម្ពុជា-ថៃគ្រោងចុះកិច្ចព្រមព្រៀងលើគម្រោងផ្លូវដែកនៅចុងឆ្នាំ ២០១៨

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា-ថៃគ្រោងចុះកិច្ចព្រមព្រៀងលើគម្រោងផ្លូវដែកនៅចុងឆ្នាំ ២០១៨ កម្ពុជានិងថៃគ្រោងចុះកិច្ចព្រមព្រៀងលើសេវាដឹកជញ្ជូនឆ្លងដែនតាមផ្លូវរថភ្លើងនៅចុងឆ្នាំ២០១៨។

កិច្ចព្រមព្រៀងថ្មីនេះនឹងអនុញ្ញាតឲ្យប្រទេសទាំងពីរដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងកាត់ព្រំដែនទៅវិញទៅមកនៅដើមឆ្នាំ២០១៩។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកលី បូរិន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ចុះផ្សាយកាលពីថ្ងៃទី២០ ខែសីហាថា កម្ពុជា និងថៃបានបញ្ជូនកិច្ចព្រមព្រៀងស្តីពីការដឹកជញ្ជូនឆ្លងដែនតាមផ្លូវដែកនេះទៅកាន់ក្រសួងការបរទេសរៀងៗខ្លួនអស់ហើយ។

លោកបន្តថា រហូតមកទល់ពេលនេះ ភាគីកម្ពុជាកំពុងរង់ ចាំភាគីថៃ ដែលត្រូវឆ្លងកាត់សភាអនុម័តជាមុនសិន ទើបប្រទេសទាំងពីរអាចឈានដល់ការចុះហត្ថលេខារួមគ្នា។

លោកលី បូរិនក៏បានឱ្យដឹង ថា នៅថ្ងៃចុះកិច្ចព្រមព្រៀងខាងមុខ ភាគីថៃនឹងផ្តល់ក្បាលរថភ្លើងចំនួន ១ និងទូរថភ្លើងចំនួន៤ដល់កម្ពុជា។

លោកលី បូរិន បញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចព្រមព្រៀងផ្លូវដែកជាមួយភាគីថៃហើយនោះ រដ្ឋាភិបាលកម្ពុជាគ្រោងចុះហត្ថលេខាជាមួយបណ្តាប្រទេសផ្សេងទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស