31 C
Phnom Penh

តុលាការនៃរបបលោក ហ៊ុន សែន បានកាត់ទោសឲ្យផលិតករខ្សែភាពយន្តអូស្រ្តាលីឲ្យជាប់គុក៦ឆ្នាំពីបទចារកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការនៃរបបលោក ហ៊ុន សែន បានកាត់ទោសឲ្យផលិតករខ្សែភាពយន្តអូស្រ្តាលីឲ្យជាប់គុក៦ឆ្នាំពីបទចារកម្ម តុលាការនៃរបប លោកហ៊ុន សែន កាលពីថ្ងៃសុក្រទី៣១ ខែសីហា បានសម្រេចផ្តន្ទាទោសអ្នកថតខែ្សភាពយន្តឯកសារជនជាតិអូស្ត្រាលី លោកJames Ricketsonឱ្យជាប់ពន្ធនាគារ៦ឆ្នាំពីបទចារកម្ម។

លោកគង់ សំអុន ដែលជាមេធាវីការពារក្ដីឲ្យលោកJames Ricketson បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងក្រោយសវនាការជំនុំជម្រះថា សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញគឺជាសាលក្រមអយុត្តិធម៌បំផុត សម្រាប់កូនក្តីរបស់លោក។

លោកបន្តថាតុលាការគ្មានភស្តុតាងច្បាស់លាស់បង្ហាញពីអំពើចារកម្មដែលកូនក្តីរបស់លោកបានប្រព្រឹត្តនោះឡើយ។

លោក James Ricketson ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០១៧ ក្រោយពេលលោកបានថតវីដេអូសកម្មភាពឃោសនាការបោះឆ្នោតឃុំ សង្កាត់របស់គណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ។

លោក James Ricketson ធ្លាប់បានប្រាប់អង្គជំនុំជម្រះថា សកម្មភាព ដែលលោកបានធ្វើនោះ មិនមែនជាការធ្វើចារកម្មឡើយ ប៉ុន្តែគឺជាការអនុវត្តវិជ្ជាជីវៈអ្នកកាសែត និងផលិតខ្សែភាពយន្តឯកសារស្តីពីស្ថានភាពរស់នៅជាក់ស្តែងរបស់ពលរដ្ឋខ្មែរក្រីក្រនៅកម្ពុជា។

លោកបានសុំទោសជាថ្មីម្តងទៀត ប្រសិនបើការងារដែលលោកបានធ្វើកន្លងមកប៉ះពាល់ដល់មុខមាត់របស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែកិច្ចការទាំងនោះលោកធ្វើឡើងទៅតាមវិជ្ជាជីវៈប៉ុណ្ណោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស