41.3 C
Phnom Penh

ក្រុមសិទ្ធិមនុស្សអន្តរជាតិសម្តែងការសោកស្តាយចំពោះការផ្តន្ទាទោសអ្នកថតខ្សែភាពយន្តឯកសារជាតិអូស្រ្តាលី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមសិទ្ធិមនុស្សអន្តរជាតិសម្តែងការសោកស្តាយចំពោះការផ្តន្ទាទោសអ្នកថតខ្សែភាពយន្តឯកសារជាតិអូស្រ្តាលី អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិកាលពីថ្ងៃសុក្របានបង្ហាញការសោកស្ដាយជាខ្លាំងចំពោះការផ្តន្ទាទោសលោក James Ricketson ដែលជាអ្នកផលិតភាពយន្តជនជាតិអូស្រា្តលីថា ធ្វើឡើងទៅតាមការបញ្ជាពីថ្នាក់ដឹកនាំប្រទេស។

សេចក្តីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិHuman Rights Watch ថ្លែងថា ការកាត់ទោសលោកJames Ricketson បង្ហាញឱ្យឃើញពីកំហុសឆ្គងនៃ ប្រព័ន្ធតុលាការកម្ពុជា ដោយសារការចោទប្រកាន់ទាំងនោះធ្វើឡើងខុសពីការណ៍ពិតទាំងស្រុង ហើយថា ចៅក្រមនៃតុលាការក្រុងភ្នំពេញធ្វើតាមតែបញ្ជានយោបាយ ជាជាងការប្រើឆន្ទានុសិទ្ធិរបស់ខ្លួន។

នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការ Human Rights Watch លោកPhil Robertsonបាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍របស់អង្គការនេះថា James Ricketson បានក្លាយជាចំណាប់ខ្មាំងក្នុងរឿងបដិវត្តន៍ពណ៌ដែលលោក ហ៊ុន សែនបានប្រឌិតឡើងដើម្បីជាលេស វាយបង្ក្រាបអ្នកនយោបាយគណបក្សប្រឆាំង និងក្រុមសង្គមស៊ីវិល។

លោកបន្តថា លោកសោកស្តាយណាស់ដែលរដ្ឋាភិបាលអូស្ត្រាលីបានបណ្តោយឱ្យរបបក្រុងភ្នំពេញជាន់ឈ្លីពួកគេ ដោយសារតែខកខានមិនបានតតាំងជាសាធារណៈជាមួយរបបក្រុងភ្នំពេញនោះ។

លោកបន្តថា យុទ្ធសាស្រ្តទន់ភ្លន់ និងស្ងៀមស្ងាត់របស់អូស្ត្រាលីជាមួយរបបផ្តាច់ការនៅតំបន់អាស៊ីអាគ្នេយ៍នេះបានបរាជ័យទាំងស្រុង។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស