31 C
Phnom Penh

អ្នកវិភាគនយោបាយលោកគឹម សុខ បានភៀសខ្លួនពីកម្ពុជា ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកវិភាគនយោបាយលោកគឹម សុខ បានភៀសខ្លួនពីកម្ពុជា ហើយក្រោយពីលោកហ៊ុន សែនមានការគំរាមចាប់ខ្លួនឡើងវិញ អ្នកវិភាគនយោបាយសង្គមលោកគឹម សុខនិងកូនស្រីរបស់លោកម្នាក់ទៀតអាយុ៦ឆ្នាំបានភៀសខ្លួនដល់ទីមានសុវត្ថិភាពហើយកាលពីថ្ងៃទី៣០ ខែសីហា កន្លងទៅ។

ការភៀសខ្លួនរបស់អ្នកវិភាគសង្គមរូប នេះធ្វើឡើងក្រោយពេលរបបលោកហ៊ុន សែនបានគំរាមចាប់ខ្លួនលោកឡើងវិញ ប្រសិនបើអ្នកវិភាគរូបនេះ នៅតែហ៊ាននិយាយរិះគន់របបក្រុងភ្នំពេញទៀតនោះ។

លោកគឹម សុខត្រូវបានតុលាការនៃរបបលោកហ៊ុន សែនដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១៧ខែសីហា ក្រោយពេលលោកជាប់ពន្ធនាគារអស់រយៈពេល១៨ខែ ដោយសារ លោកហ៊ុន សែនប្តឹង រូបលោក ថា បានចោទគណបក្សប្រជាជនកម្ពុជាជាអ្នកនៅពីក្រោយឃាតកម្មបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។

ប៉ុន្តែលោកគឹម សុខ នៅជាប់ក្នុងសំណុំរឿងមួយទៀតពីចោទថា របបលោកហ៊ុន សែនជាអ្នកបង្កើតប្រព័ន្ធសម្លាប់មនុស្ស តែរកឃាតកមិនឃើញ។

លោកហ៊ុន សែន កាលពីថ្ងៃទី២៩ខែសីហា អះអាងថា លោកគឹម សុខ នៅមិនទាន់ផ្តល់ប្រាក់សំណងចំនួន៨០០លានរៀល ឬស្មើនឹងប្រមាណ២០ម៉ឺនដុល្លារអាមេរិកឲ្យគណបក្សកាន់អំណាចនៅឡើយទេ ក្រោយពេលចេញពីពន្ធនាគារនោះ។

ជាការឆ្លើយតប លោកគឹម សុខបានសរសេរនៅលើគណនីហ្វេសប៊ុក របស់លោកថា លោកគ្មានលុយសងលោកហ៊ុន សែននោះទេ គឺមានតែបេះដូងស្នេហាជាតិមួយប៉ុណ្ណោះ ហើយបើលោកហ៊ុន សែន ចង់បានបេះដូងរបស់លោកទៀតនោះ គឺមានតែបញ្ជាឲ្យសភាឯកបក្សថ្មីរបស់លោកធ្វើច្បាប់ថ្មីមួយដើម្បីវះកាត់យកបេះដូងរបស់លោកទៅ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស