37 C
Phnom Penh

តុលាការខេត្តសៀមរាបសម្រេចបិទអង្គការសារៈមន្ទីរគ្រាប់មីនរបស់ លោកអាគីរ៉ាជាបណ្ដោះអាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការខេត្តសៀមរាបសម្រេចបិទអង្គការសារៈមន្ទីរគ្រាប់មីនរបស់ លោកអាគីរ៉ាជាបណ្ដោះអាសន្ន សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី១ ខែកញ្ញា បានបញ្ជាឲ្យមានការបិទអង្គការសារមន្ទីរគ្រាប់មីន ជាបណ្ដោះអាសន្ន ក្រោយពេលដែលសមត្ថកិច្ចខេត្តនេះបានចាប់ខ្លួនថ្នាក់ដឹកនាំអង្គការនេះ ចំនួន៣រូប ពីបទរក្សាទុកអាវុធ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះខុសច្បាប់។

អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅខេត្តសៀមរាប ទទួលបានដំណឹងថា ការ នគរបាលខេត្តសៀមរាបកាលពីថ្ងៃទី២៩ ខែសីហា បានឃាត់ខ្លួនអ្នកគ្រប់គ្រងសារមន្ទីរគ្រាប់មីនចំនួន៣នាក់ពីបទរក្សាទុកនូវអាវុធខុសច្បាប់និងបើកអង្គការសារមន្ទីរគ្រាប់មីនដោយគ្មានច្បាប់ទម្លាប់ ក្រោយពីមានអគ្គិភ័យមួយបានឆេះសារមន្ទីរគ្រាប់មីននេះកាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅ។

ថា្នក់ដឹកនាំអង្គការទាំងបីរូបនោះរួមមានឈ្មោះ យឿន យក្ស ឬហៅថា អាគីរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្រធាន អង្គការសារមន្ទីរគ្រាប់មីន ឈ្មោះ អឿន យ៉ុន ភេទប្រុស អាយុ៥៤ឆ្នាំ ជាអនុប្រធានអង្គការ ហើយនិងឈ្មោះ ហ៊ាញ សុគន្ធា ភេទប្រុស អាយុ៣៩ឆ្នាំ ជាប្រធានប្រតិបត្តិនៃអង្គការសារមន្ទីរគ្រាប់មីននេះ។

លោកអាគីរ៉ា ដែលធ្លាប់ត្រូវបានកម្មវិធីទូរទស្សន៍អន្ដរជាតិ CNN កាលពីឆ្នាំ២០១០ផ្ដល់កិត្តិយសជាវីរៈបុរសរបស់ពិភពលោក ក្នុងសកម្មភាពដោះមីន និងគ្រាប់មិនទាន់ផ្ទុះដែលកំពុងត្រូវបានសមត្ថកិច្ចឃុំខ្លួននោះ បានធ្វើសកម្មភាពមនុស្សធម៌ជួយដោះមីនជូនពលរដ្ឋអស់រយៈពេលជិត២០ឆ្នាំមកហើយ។

ក្នុងរយៈពេលជិត២០ឆ្នាំនេះ លោកដោះមីនចេញពីផ្ទៃដីបានប្រមាណ៥ម៉ឺនគ្រាប់ ដោយមិនចាំបាច់ប្រើឧបករណ៍ដោះមីនឡើយ។

ក្រុមសិទ្ធិមនុស្សក្នុងស្រុកចាត់ទុកការចាប់ខ្លួន ក្រុមមន្រ្តីអង្គការសារមន្ទីរគ្រាប់មីនទាំងនេះអាចនៅមានភាពមន្ទិលសង្ស័យច្រើន និងបានរងការរិះគន់ជាខ្លាំងពីមហាជនទូទៅថែមទៀត៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស