29.3 C
Phnom Penh

ពលរដ្ឋខ្មែរក្នុងរដ្ឋកាលីហ្វ័រញ៉ាធ្វើបាតុកម្មមុខកុងស៊ុលចិនដែលគាំទ្ររបបថ្មីរបស់លោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងរដ្ឋកាលីហ្វ័រញ៉ានាំគ្នាធ្វើបាតុកម្មខាងមុខកុងស៊ុលរបស់ប្រទេសចិនដែលគាំទ្ររបបថ្មីរបស់លោកហ៊ុន សែន ពលរដ្ឋខ្មែរជាច្រើនក្នុងរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក នាំគ្នាធ្វើបាតុកម្មនៅថ្ងៃទី២ខែកញ្ញានេះនៅមុខស្ថានកុងស៊ុលរបស់ប្រទេសចិន ទាមទារឲ្យរដ្ឋាភិបាលប្រទេសកុម្មុយនីស្តមួយនេះ ឈប់គាំទ្ររបបលោកហ៊ុន សែនជាបន្ទាន់។

ក្រុមប្រជាពលរដ្ឋខ្មែរទាំងនោះចាត់ទុករបបលោក ហ៊ុន សែន ថា ជារបបខុសច្បាប់ ដោយសាររបបនេះកើតចេញពីការបោះឆ្នោត ក្លែងក្លាយ និងដំណើរការប្រជាធិបតេយ្យក្លែងក្លាយដ៏អាម៉ាស់កាលពីថ្ងៃទី២៩ខែសីហាកន្លងមក។

ក្រុមបាតុករនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាអោយដឹងថា ពលរដ្ឋខ្មែរនៅទីនោះបាននាំគ្នាចុះហត្ថលេខលើញត្តិមួយដាក់ទៅស្ថានទូតចិនប្រចាំក្នុងរដ្ឋធានីវាស៊ីនតោនដើម្បីបង្ហាញអំពីការមិនពេញចិត្តរបស់ពួកគេចំពោះការគាំទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំងដល់របបលោក ហ៊ុន សែន។

ពួកគេនិយាយថា ពួកគេនឹងគ្រោងលើកគ្នាទៅធ្វើបាតុកម្ម នៅមុខអង្គការសហប្រជាជាតិក្នុងបុរីញ៉ូយ៉កបន្តទៀត នៅចុងខែកញ្ញាដើម្បីប្រឆាំងវត្តមានលោកហ៊ុន សែន ដែលនឹងធ្វើដំណើរមកចូលរួមមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ក្នុងសហរដ្ឋអាមេរិក៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស