29.3 C
Phnom Penh

ចៅក្រមស៊ើបសួរកោះហៅលោកវ៉ន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើសាក្សីបន្ថែមលើសំណុំរឿងលោកកឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ចៅក្រមស៊ើបសួរកោះហៅលោកវ៉ន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើសាក្សីបន្ថែមលើសំណុំរឿងលោកកឹម សុខា សាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅសាក្សីម្នាក់ទៀតគឺលោក វ៉ន ពៅ ប្រធានសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យចូលឆ្លើយបំភ្លឺពាក់ព័ន្ធសំណុំរឿង លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកវ៉ន ពៅចុះផ្សាយកាលពីថ្ងៃច័ន្ទថា លោកបានទទួលដីកាកោះហៅនោះរួចហើយ ហើយលោកនឹងចូលខ្លួនឆ្លើយបំភ្លឺតាមដីកាកោះរបស់តុលាការ។

លោកវ៉ន ពៅបញ្ជាក់ថា លោកគ្មានទំនាក់ទំនងអ្វីជាមួយលោកកឹម សុខា នោះទេ ប៉ុន្ដែប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ធ្លាប់បានទៅជួបសួរសុខទុក្ខ រូបលោកម្ដងដែរ កាលពីលោកជាប់ក្នុងពន្ធនាគារ។

ក្រុមមេធាវីរបស់លោកកឹម សុខា និយាយថា កូនក្ដីរបស់ពួកគេជាមនុស្សស្អាតស្អំ ហើយពួកគេមិនបារម្ភអំពីការកោះហៅសាក្សីថ្មីនោះទេ។ កាលពីថ្ងៃទី៣០ខែសីហាកន្លងទៅ លោកគី ឫទ្ធី ចៅក្រមស៊ើបសួរ ចេញបញ្ជាឲ្យបន្ដជាប់ឃុំខ្លួនលោកកឹម សុខាចំនួន៦ខែបន្ថែមទៀត ក្រោយពេល លោកហ៊ុន សែនហាមមិនឲ្យមានការដោះលែងនោះ។

លោកកឹម សុខា ត្រូវបានសមត្ថកិច្ចរបស់លោកហ៊ុន សែនសម្រុកចូលចាប់ខ្លួននៅក្នុងផ្ទះ ទាំងកណ្តាលយប់កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅ តាមបញ្ជារបស់លោកហ៊ុន សែនពីបទក្បត់ជាតិ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស