41.3 C
Phnom Penh

លោកហ៊ុន សែនបានហៅលោកមាស នីថា ជាអ្នកវិភាគឆ្កួតៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកហ៊ុន សែនបានហៅលោកមាស នីថា ជាអ្នកវិភាគឆ្កួតៗ លោកហ៊ុន សែនកាលពីថ្ងៃច័ន្ទ បានហៅ ការវិភាគរបស់លោកបណ្ឌិតមាស នី ចុងក្រោយនេះថា ជា«ការវិភាគបែបឆ្កួតលីលា»។

លោកបណ្ឌិតមាស នីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្តីប្រាថ្នាដែលលោកចង់បានគឺអ្នកដឹកនាំនយោបាយនៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំង វិលរកតុចរចាគ្នា ដើម្បីឲ្យមានការផ្សះផ្សាជាតិ។

ជាងនេះទៅទៀត លោកឲ្យលោកហ៊ុន សែននិងលោកសម រង្ស៊ីជួបចរចាគ្នាដើម្បីឈានទៅដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ក្នុងគ្រាដែលលោកហ៊ុន សែនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមប្រជុំនៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ និង ទៅបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប នៅចុងខែកញ្ញានេះ។

ទោះជាយ៉ាងណាក៏ដោយ លោកហ៊ុន សែនបានប្រកាសជាសាធារណៈថា គ្មានការចរចាណាមួយរវាងលោកជាមួយនឹងលោកសម រង្ស៊ីនោះឡើយ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក និងនៅអឺរ៉ុបនោះ។

លោកហ៊ុន សែនអះអាងថា កម្ពុជាគ្មានវិបត្តិនយោបាយ ដូចការវិភាគឆ្កួតលីលារបស់លោកបណ្ឌិតមាស នី នោះឡើយ តែអ្នកនយោបាយត្រូវអនុវត្តទោសតាមច្បាប់របស់កម្ពុជាប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ លោកបណ្ឌិត មាស នីព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកក្រោយពីមានប្រតិកម្មយ៉ាងខ្លាំងពីលោកហ៊ុន សែន។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកបណ្ឌិតមាស នីចុះផ្សាយថា លោកគ្មានចេតនាណាមួយធ្វើឲ្យសង្គមខ្មែរបែកបាក់គ្នានោះឡើយ៕ លោកហ៊ុន សែនកាលពីថ្ងៃច័ន្ទ បានហៅ ការវិភាគរបស់លោកបណ្ឌិតមាស នី ចុងក្រោយនេះថា ជា«ការវិភាគបែបឆ្កួតលីលា»។

លោកបណ្ឌិតមាស នីបានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្តីប្រាថ្នាដែលលោកចង់បានគឺអ្នកដឹកនាំនយោបាយនៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំង វិលរកតុចរចាគ្នា ដើម្បីឲ្យមានការផ្សះផ្សាជាតិ។

ជាងនេះទៅទៀត លោកឲ្យលោកហ៊ុន សែននិងលោកសម រង្ស៊ីជួបចរចាគ្នាដើម្បីឈានទៅដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា ក្នុងគ្រាដែលលោកហ៊ុន សែនធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមប្រជុំនៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ និង ទៅបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប នៅចុងខែកញ្ញានេះ។

ទោះជាយ៉ាងណាក៏ដោយ លោកហ៊ុន សែនបានប្រកាសជាសាធារណៈថា គ្មានការចរចាណាមួយរវាងលោកជាមួយនឹងលោកសម រង្ស៊ីនោះឡើយ ក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់សហរដ្ឋអាមេរិក និងនៅអឺរ៉ុបនោះ។

លោកហ៊ុន សែនអះអាងថា កម្ពុជាគ្មានវិបត្តិនយោបាយ ដូចការវិភាគឆ្កួតលីលារបស់លោកបណ្ឌិតមាស នី នោះឡើយ តែអ្នកនយោបាយត្រូវអនុវត្តទោសតាមច្បាប់របស់កម្ពុជាប៉ុណ្ណោះ។

រហូតមកទល់ពេលនេះ លោកបណ្ឌិត មាស នីព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកក្រោយពីមានប្រតិកម្មយ៉ាងខ្លាំងពីលោកហ៊ុន សែន។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកបណ្ឌិតមាស នីចុះផ្សាយថា លោកគ្មានចេតនាណាមួយធ្វើឲ្យសង្គមខ្មែរបែកបាក់គ្នានោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស