29.6 C
Phnom Penh

តុលាការក្រុងភ្នំពេញចេញដីកាបង្គាប់ឲ្យលោកគឹម សុខចូលខ្លួន ឆ្លើយបំភ្លឺក្នុងសំណុំរឿងទី២

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញចេញដីកាបង្គាប់ឲ្យលោកគឹម សុខចូលខ្លួន ឆ្លើយបំភ្លឺក្នុងសំណុំរឿងទី២ តុលាការនៃរបបលោកហ៊ុន សែនចេញដីការបង្គាប់ឲ្យលោកគឹម សុខ អ្នកវិភាគនយោបាយសង្គមដែលទើបត្រូវបានដោះលែងនោះ ត្រូវចូលខ្លួនឆ្លើយបំភ្លឺក្នុងសំណុំរឿងទី២ នៅថ្ងៃទី១៤ ខែកញ្ញាខាងមុខពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុងញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ទោះជាយ៉ាងណាក៏ដោយ លោកគឹម សុខ ប្រកាសនៅលើគណនីហ្វេសប៊ុក របស់លោកថា លោកនឹងមិនចូលខ្លួនឆ្លើយបំភ្លឺតាមដីកាបង្គាប់របស់សាលាដំបូងរាជនីភ្នំពេញនោះឡើយ។

ជាងនេះទៅទៀត លោកចាត់ទុកចំណាត់ការរបស់តុលាការក្រុងភ្នំពេញថា ជាចំណាត់ការឡប់ឡែ ដែលលោកមិនត្រូវចំណាយពេលវេលាឥតប្រយោជន៍នោះឡើយ។

រហូតមកទល់ពេលនេះ លោកគឹម សុខ ដែលជាអ្នកវិភាគនយោបាយដ៏ឥតសំចៃមាត់ម្នាក់ កំពុងរស់នៅភៀសខ្លួនជាមួយកូនស្រីរបស់លោកអាយុ៦ឆ្នាំ នៅកន្លែងសុវត្ថិភាពមួយ។

លោកហ៊ុន សែនកាលពីថ្ងៃទី២៩ ខែសីហា បានបញ្ជាឲ្យមេធាវីរបស់ គណបក្សប្រជាជនកម្ពុជា បន្តប្តឹងលោកគឹម សុខដើម្បីទាមទារប្រាក់សំណង៨០០លានរៀល ឬស្មើនឹងប្រមាណ២០ម៉ឺនដុល្លារអាមេរិកថែមទៀត ប៉ុន្តែលោក គឹម សុខ អះអាងថា គ្មានលុយសងលោកហ៊ុន សែន នោះទេគឺមានតែបេះដូងស្នេហាជាតិមួយប៉ុណ្ណោះ។

លោកគឹម សុខត្រូវបានតុលាការនៃរបបលោកហ៊ុន សែនដោះលែងឲ្យមានសេរីភាពកាលពីថ្ងៃទី១៧ ខែសីហា ក្រោយពេលលោកជាប់ពន្ធនាគារចំនួន ១៨ខែ ពីបទចោទថា គណបក្សប្រជាជនកម្ពុជាជាអ្នកនៅពីក្រោយនៃឃាតកម្មបាញ់សម្លាប់លោកបណ្ឌិតកែម ឡី។

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស