40.6 C
Phnom Penh

ក្លឹបអ្នកកាសែត និងក្រុមសិទ្ធិមនុស្សក្រៅស្រុកចំនួនពីរទាមទារឲ្យ តុលាការដោះលែង James Ricketson

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្លឹបអ្នកកាសែត និងក្រុមសិទ្ធិមនុស្សក្រៅស្រុកចំនួនពីរទាមទារឲ្យ តុលាការរបបលោកហ៊ុន សែនដោះលែង James Ricketson ក្លិបអ្នកកាសែតកម្ពុជា(OPCC) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch កាលពីថ្ងៃទី៣ ខែកញ្ញា បានចាត់ទុកការផ្តន្ទាទោសអ្នកផលិតខ្សែភាពយន្តជនជាតិអូស្ត្រាលីលោក James Ricketson ដាក់ពន្ធនាគារកំណត់៦ ឆ្នាំ ថា ជាការអនុវត្តបទបញ្ជានយោបាយរបស់លោកហ៊ុន សែនតែប៉ុណ្ណោះ។

កាលពីថ្ងៃទី៣១ ខែសីហា តុលាការក្រុងភ្នំពេញបានសម្រេចផ្តន្ទាទោសលោកJames Ricketson វ័យ៦៩ឆ្នាំ ដាក់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទ «ប្រមូលផ្ដុំព័ត៌មានជាអាទិ៍ នាំឲ្យអន្តរាយដល់ការការពារជាតិ» តាមមាត្រា៤៣៩ និង៤៤៦ នៃក្រមព្រហ្មទណ្ឌ។

មេធាវីការពារក្តីឲ្យលោក James Ricketsonគឺលោកគង់ សំអុន បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ការចោទប្រកាន់កូនក្តីរបស់លោកធ្វើឡើង ផ្អែកតែទៅលើភ័ស្តុតាងតិចតួចប៉ុណ្ណោះ។

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិសំរាប់កិច្ចការតំបន់អាស៊ី គឺលោក Phil Robertson បាននិយាយថា ការផ្តន្ទាទោសទៅលើលោក James Ricketson រយៈពេល៦ ឆ្នាំ គឺជារឿងគួរឲ្យលោកសោកស្តាយដែល រដ្ឋាភិបាល អូស្រ្តាលី បានបណ្ដោយឲ្យរបបលោកហ៊ុន សែនធ្វើអ្វីតាមទំនើងចិត្ត។

លោកJames Ricketson ត្រូវបានសមត្ថកិច្ចកម្ពុជាចាប់ខ្លួនកាលពីខែមិថុនា ឆ្នាំ២០១៧ ក្រោយពេលលោកបានថតវីដេអូសកម្មភាពឃោសនាការបោះឆ្នោតឃុំ សង្កាត់របស់គណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស