34 C
Phnom Penh

កម្ពុជានឹងធ្វើពិធីបុណ្យអុំទូកនៅចុងខែវិច្ឆិកាខាងមុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជានឹងធ្វើពិធីបុណ្យអុំទូកនៅចុងខែវិច្ឆិកាខាងមុខ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនៃរបបក្រុងភ្នំពេញបាន កំណត់ យក ថ្ងៃ ទី២១ ទី២២និងថ្ងៃទី២៣ខែវិច្ឆិកាខា ងមុខ ជាថ្ងៃរៀប ចំពិ ធី បុណ្យ អុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោកឈិន កេតនា អនុ ប្រធាន អចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិនិងអន្តរជាតិ ចុះផ្សាយកាលពីថ្ងៃអង្គារថា គណៈកម្មាធិការជាតិរៀបចំបុណ្យ ជាតិបាន ប្រកាស ឲ្យ ក្រសួង មន្ទីរនិងស្ថាប័នពាក់ព័ន្ធ ពិសេសអាជ្ញាធរ រាជធានី-ខេត្ត ទាំងអស់ត្រូវធ្វើ ការណែនាំដល់កីឡាករ កីឡាការិនីអុំទូកគ្រប់ប្រភេទត្រូវត្រៀមលក្ខណៈ ធ្វើការហ្វឹកហាត់ឲ្យបានល្អទាំងកាយសម្បទានិងបច្ចេកទេសនៃការអុំនិងចែវទូក ដើម្បី ត្រៀមខ្លួនចូលរួមនៅក្នុងការក្រកួតប្រជែងនៅពេលខាងមុខនេះ។

កាលពីថ្ងៃទី២៩ខែសីហា លោកហ៊ុន សែនបានប្រកាសជាសាធារណៈថា ពិធីបុណ្យអុំទូក បណ្តែតប្រទីពនឹងត្រូវផ្អាក ប្រសិនបើកម្ពស់ទឹកទន្លេមេគង្គនៅមានកម្រិតកម្ពស់នៅឡើយនោះ។

លោកអះអាងថា ទឹកទន្លេមេគង្គអាចនឹងបន្តឡើងខ្លាំងទៀតនៅពេលបុណ្យភ្ជុំបិណ្ឌ ហើយរហូតមកទល់ពេលនេះគេនៅមិនទាន់ប្រាកដថា ទឹកនឹងអាចឡើងខ្ពស់ ឬស្រកទៅវិញនោះទេ។

លោកបន្តថា ក្រសួងធនធានទឹក ត្រូវតែពិនិត្យយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ហើយមិនអាចប្រថុយប្រថានបានឡើយ។

លោកបញ្ជាក់ថា ទឹកខ្លាំងពេកក៏ពិបាកអុំ ហើយទឹកស្រកតិចពេកក៏ពិបាកអុំ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស