28.4 C
Phnom Penh

ពលរដ្ឋខ្មែរក្នុងប្រទេសអូស្រ្តាលីកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរក្នុងប្រទេសអូស្រ្តាលីទាមទារឲ្យរដ្ឋាភិបាលរបស់ខ្លួនកុំទទួលស្គាល់រដ្ឋាភិបាលថ្មីរបស់លោកហ៊ុន សែន ពលរដ្ឋខ្មែរ-អូស្រ្តាលី កាលពីថ្ងៃអង្គារ បាននាំគ្នាធ្វើបាតុកម្ម នៅមុខក្រសួងការបរទេសរបស់ប្រទេសនេះ ប្រឆាំងនឹងការង្កើតរដ្ឋាភិបាលថ្មីរបស់លោកហ៊ុន សែន។

ជាងនេះទៅទៀតសហគមន៍ខ្មែរទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលីធ្វើយ៉ាងណាកុំបញ្ជូនអគ្គរដ្ឋទូតរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំសភាថ្ងៃដំបូង របស់របបក្រុងភ្នំពេញនៅថ្ងៃទី៥ខែកញ្ញានេះ។

លោកហុង លីមតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរប្រចាំរដ្ឋVictoriaជាអ្នកដឹកនាំធ្វើបាតុកម្មដែលមានមនុស្សប្រហែល២០០នាក់នេះ បានប្រកាសជាសាធារណៈថា ក្រសួងការបរទេសអូស្ត្រាលីបានផ្តល់ដំណឹងមកជំនួយការរបស់លោកថា រដ្ឋាភិបាលអូស្ត្រាលីបានសម្រេចរួចហើយថា នឹងមិនបញ្ជូនឯកអគ្គរដ្ឋទូត ឬតំណាងស្ថានទូតរបស់ខ្លួនទៅចូលរួមក្នុងកិច្ច ប្រជុំថ្ងៃដំបូងនៃរដ្ឋសភាឯកបក្សរបស់លោកហ៊ុន សែននោះឡើយ។

លោកហុង លីមនិងក្រុមបាតុករដទៃទៀតក៏បានទាមទារឲ្យរបបលោកហ៊ុន សែនអនុញ្ញាតឲ្យមានដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ ហើយដោះលែងលោកកឹម សុខាប្រធានគណបក្សសង្រ្គោះជាតិឲ្យមានសេរីភាពឡើងវិញ។

ក្រុមអ្នកឃ្លាំមើលនិយាយថា ទោះបីជារដ្ឋសភានៃរបបលោកហ៊ុន សែនកំពុងបើកការប្រជុំសភា ជាលើកដំបូងដើម្បីបង្កើតរដ្ឋាភិបាលថ្មីរបស់ខ្លួនយ៉ាងណាក៏ដោយ ប៉ុន្តែការបង្កើតរដ្ឋាភិបាលរបស់លោកហ៊ុន សែនលើកនេះត្រូវគេមើលឃើញថា ហាក់មានភាពសោះ កក្រោះជាខ្លាំងដោយសាររបបមួយនេះកំពុងរងការដាក់សម្ពាធជាខ្លាំងពីសហគមន៍អន្តរជាតិឲ្យស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស