27 C
Phnom Penh

អ្នកផលិតខ្សែវីដេអូជាតិអូស្ត្រាលីគ្រោងស្នើឲ្យលោកហ៊ុន សែនអន្តរាគមន៍លើកលែងទោសដល់រូបលោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកផលិតខ្សែវីដេអូជាតិអូស្ត្រាលីគ្រោងស្នើឲ្យលោកហ៊ុន សែនអន្តរាគមន៍លើកលែងទោសដល់រូបលោក លោក James Ricketson ផលិតករខ្សែវីដេជាតិអូស្រ្តាលីគ្រោងស្នើឱ្យ លោកហ៊ុន សែនជួយអន្តរាគមន៍ទៅព្រះមហាក្សត្រដើម្បីឱ្យមានការលើកលែងទោសដល់រូបលោក។

មេធាវីរបស់លោក James Ricketson បានប្រាប់ក្រុមសារព័ត៌មានថា កូនក្តីរបស់លោកនឹងធ្វើលិខិតដាច់ដោយឡែកផ្សេងទៀតទៅស្ថានទូតអូស្ត្រាលីដើម្បីឱ្យជួយអន្តរាគមន៍ក្នុងសំណុំរឿងនេះផងដែរ។

លោកសម្តែងក្តីព្រួយបារម្ភថា កូនក្តីរបស់លោកមានវ័យ កាន់តែចាស់ ទៅហើយ ហើយមានបញ្ហាសុខភាពទន់ខ្សោយជាប្រចាំទៀត។

កាលពីថ្ងៃទី៣១ខែសីហា តុលាការក្រុងភ្នំពេញបានសម្រេច ផ្តន្ទាទោស លោកJames Ricketsonវ័យ៦៩ឆ្នាំដាក់ពន្ធនាគាររយៈពេល៦ឆ្នាំពីបទ«ប្រមូលផ្ដុំព័ត៌មានជាអាទិ៍នាំឲ្យអន្តរាយដល់ការការពារជាតិ»តាម មាត្រា ៤៣៩ និង៤៤៦នៃក្រមព្រហ្មទណ្ឌ។

ក្រុមសិទ្ធិមនុស្សក្នុងស្រុកនិយាយថា ផលិតករភាពយន្តអូស្ត្រាលីរូបនេះធ្លាប់បានជួយសង្គមខ្មែរ ជាច្រើនជាពិសេសការងារមនុស្សធម៌របស់លោកក្នុងការ ជួយដល់ពលរដ្ឋ និងកុមារក្រីក្រ ដែលរស់នៅលើគំនរសម្រាម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស