34 C
Phnom Penh

រដ្ឋសភាឯកបក្សនីតិកាលទី៦ត្រូវបានបង្កើតជាផ្លូវការដោយគ្មានការ គាំទ្រពីបណ្តាប្រទេសលោកសេរីធំៗ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋសភាឯកបក្សនីតិកាលទី៦ត្រូវបានបង្កើតជាផ្លូវការដោយគ្មានការ គាំទ្រពីបណ្តាប្រទេសលោកសេរីធំៗ រដ្ឋសភាឯកបក្សរបស់លោកហ៊ុន សែនត្រូវបានមន្រ្តីរបស់លោកចូលរួមបង្កើតរួចរាល់ហើយកាលពីថ្ងៃទី៥ ខែកញ្ញា ហើយបានតែងតាំងលោកហ៊ុន សែនជានាយករដ្ឋមន្រ្តីដឹកនាំរដ្ឋាភិបាលរយៈពេលប្រាំឆ្នាំបន្តទៅមុខទៀត។

ការបង្កើតរដ្ឋសភា និងរដ្ឋាភិបាលអាណត្តិទី៦ថ្មីនេះធ្វើឡើង ខណៈមន្រ្តីការទូតជាន់ខ្ពស់នៃស្ថានទូតរបស់បណ្តាប្រទេសលោកសេរីចំនួន៩ មិនចូលរួមគាំទ្រ។

ស្ថានទូតទាំងនោះរួមមានស្ថានទូតសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី បារាំង អាល្លឺម៉ង់ ស៊ុយអែត សហភាពអ៊ឺរ៉ុប និងប៉ុលការី។

ក្រុមមន្រ្តីការទូតនៃបណ្ដាប្រទេសលោកសេរីទាំងនោះអះអាងថា ពួកគេជាប់រវល់ប្រជុំនៅក្រៅប្រទេស។

ក្រុមអ្នកឃ្លាំមើលនិយាយថា ការមិនចូលរួមរបស់បណ្ដាស្ថានទូតប្រទេសលោកសេរីទាំង៩នោះជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា ពួកគេមិនទទួលស្គាល់ថា រដ្ឋាភិបាលថ្មីនិងរដ្ឋសភាឯកបក្សស្របច្បាប់ព្រោះប្រសូតិចេញពីការបោះឆ្នោតក្លែងកា្លយដ៏អាម៉ាស់ មិនយុត្តិធម៌ និងមិនសេរីនោះឡើយ ដោយសារការបោះឆ្នោតនេះធ្វើឡើងតាមរយៈការសម្លាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស