27 C
Phnom Penh

សមត្ថកិច្ចកំពុងរឹបអូសយកសៀវភៅរបស់លោកយ៉ែម បុញ្ញឫទ្ធិ ដែលសរសេរអំពីករណីលោកគឹម សុខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមត្ថកិច្ចកំពុងរឹបអូសយកសៀវភៅរបស់លោកយ៉ែម បុញ្ញឫទ្ធិ ដែលសរសេរអំពីករណីលោកគឹម សុខ សមត្ថកិច្ចនៃរបបលោកហ៊ុន សែននឹងបើកការស្រាវជ្រាវទូទាំង ប្រទេសដើម្បីរឹបអូសសៀវភៅនិយាយអំពីលោកគឹម សុខ និងសៀវភៅស្តីពីទស្សននយោបាយសង្គមដែលសរសេរដោយលោកយ៉ែម បុញ្ញឫទិ្ធ តំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ។

សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីរបស់លោកជុំ វុឌ្ឍី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចុះផ្សាយកាលពីថ្ងៃពុធថា សៀវភៅណាក៏ដោយដែលដាក់តាំងគឺត្រូវគោរពច្បាប់ជាមុន និងទទួលការអនុញ្ញាតចំពោះខ្លឹមសារ មិនមែនតែចំពោះប្រភេទសៀវភៅមួយនេះទេ។

លោកបន្តថា បញ្ហានេះគ្មានអ្វីថ្មីនោះទេ។

សមត្ថកិច្ចខណ្ឌទួលគោក និងខណ្ឌដូនពេញ កាលពីចុងសប្តាហ៍កន្លងទៅនេះ បានចុះទៅរឹបអូសសៀវភៅពីអាជីវករដែលសរសេរដោយលោក អ្នកវិភាគឯករាជ្យលោកហង្ស វិទូ និងលោកយ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិ។

សៀវភៅពីរក្បាលរបស់លោកយ៉ែម បុញ្ញឫទ្ធិមានចំណងជើងថា គុណតម្លៃរបស់មនុស្ស ហើយមួយក្បាលទៀតមានចំណងជើងថា ចក្ខុវិស័យសម្រាប់ការផ្សះផ្សាជាតិ និងការរៀបចំសង្គមជាតិ។

ចំណែកសៀវភៅរបស់លោកហង្សវិទូវិញ មានចំណងជើងថា ទស្សនវិជ្ជាសង្គម និងនយោបាយរបស់លោក គឹម សុខ។

កាសែតភ្នំពេញប៉ុស្តិ៍បានដកស្រង់សម្តីលោកហង្ស វិទូ ចុះផ្សាយថា លោកបានលក់សៀវភៅអំពីលោកគឹម សុខអស់រយៈពេល១ឆ្នាំទៅហើយ គ្មានបញ្ហាអ្វីនោះទេ ប៉ុន្តែចាប់តាំងពីលោកគឹម សុខត្រូវបានដោះលែងឲ្យមានសេរីភាពវិញមក សៀវភៅនេះបែរជាមានបញ្ហាទៅវិញ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស