34 C
Phnom Penh

ក្រសួងសុខាភិបាលទទួលខុសត្រូវលើវ៉ាក់សាំងជំងឺឆ្កែឆ្កួតខុសស្តង់ដារនាំចូលពី ប្រទេសចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងសុខាភិបាលទទួលខុសត្រូវលើវ៉ាក់សាំងជំងឺឆ្កែឆ្កួតខុសស្តង់ដារនាំចូលពី ប្រទេសចិន ក្រសួងសុខាភិបាល កាលពីចុងខែសីហា បានជូនដំណឹងថា ប្រភេទវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួតឈ្មោះRabies Vaccine នេះត្រូវបានផលិត និងចែកចាយខុសលក្ខណៈស្តង់ដារ ហើយឱសថប្រភេទនេះកំពុងដាក់លក់នៅលើទីផ្សារកម្ពុជា។

រោងចក្រChangchun Changsheng Life Sciences Ltd.របស់ចិនជាអ្នកផលិតឱសថប្រភេទនេះ ហើយត្រូវបាននាំចូលមកកម្ពុជាដោយក្រុមហ៊ុនK-Man Co. Ltd.។

ក្រសួងសុខាភិបាលបានបញ្ជាឱ្យគ្រឹះស្ថានលក់ឱសថទាំងនោះបញ្ឈប់ការលក់វ៉ាក់សាំងនេះតទៅទៀត និងត្រូវប្រមូលវ៉ាក់សាំងប្រភេទនេះត្រឡប់ទៅប្រទេសចិនវិញ។

ក្រសួងក៏បានហាមរាល់មន្ទីរពេទ្យរដ្ឋគ្លីនិក និងសេវាសុខាភិបាលទាំងឡាយនៅកម្ពុជាមិនឱ្យប្រើប្រាស់វ៉ាក់សាំងប្រភេទនេះទៀតឡើយ ហើយបើក្រុមហ៊ុនណាហ៊ានល្មើស នោះក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់។

ទោះជាយ៉ាងណាក៏ដោយក្រសួងសុខាភិបាលនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ អំពីផលប៉ះពាល់ពីថ្នាំវ៉ាក់សាំងបង្ការជំងឺឆ្កែឆ្កួត ចំពោះសុខភាពរបស់អ្នកប្រើប្រាស់ដូចម្តេចនោះ។

ក្រុមអ្នកជំនាញខាងសុខភាពនិយាយថា បញ្ហានាំចូលថ្នាំវ៉ាក់សាំងនេះ ជាកំហុសរបស់ក្រសួងសុខាភិបាលដែលមិនបានត្រួតពិនិត្យឱ្យបានត្រឹមត្រូវជាមុនដែលនាំឲ្យពលរដ្ឋរងគ្រោះនៃការប្រើប្រាស់ឱសថក្លែងក្លាយនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស