33 C
Phnom Penh

ភ្នាក់ងាររបស់អង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីជំងឺផ្តាសាយជ្រូកដែលកំពុងរាតត្បាតនៅអាស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ភ្នាក់ងាររបស់អង្គការសហប្រជាជាតិបើកកិច្ចប្រជុំស្តីពីជំងឺផ្តាសាយជ្រូកដែលកំពុងរាតត្បាតនៅអាស៊ី ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិក្នុងទីក្រុងបាងកកប្រទេសថៃ កាលពីថ្ងៃពុធទី៥ខែកញ្ញាបាននាំគ្នាពិភាក្សាជាបន្ទាន់មួយអំពីបញ្ហាជំងឺផ្តាសាយជ្រូកដែលកំពុងរាតត្បាតនៅតំបន់អាស៊ី រួមទាំងកម្ពុជាផងដែរ។

ភ្នាក់ងារសារព័ត៌មានបារាំងAFPកាលពីថ្ងៃពុធ បានរាយការណ៍ថា អង្គការស្បៀងអាហារនិងកសិកម្មរបស់សហប្រជាជាតិ (FAO) បានផ្តួចផ្តើមឲ្យមានកិច្ចប្រជុំដែលមានរយៈពេលបីថ្ងៃនេះ ហើយមានការចូលរួមពីក្រុមអ្នកជំនាញផ្នែកជំងឺសត្វ និងកសិកម្មមកពីប្រទេសកម្ពុជា ភូមា ជប៉ុន កូរេ៉ខាងត្បូង និងប្រទេសជាច្រើនទៀតក្នុងតំបន់អាស៊ី។

ជំងឺផ្តាសាយជ្រូក ឬSwine Flu មានកំណើតពីតំបន់អាហ្រ្វិក ហើយកំពុងរាតត្បាតក្នុងតំបន់អាស៊ី ហើយប្រទេសឆ្លងជំងឺនេះខ្លាំងជាងគេ ត្រូវគេសង្ស័យថា ជាប្រទេសចិន ក្រោយពីប្រទេសនេះបានសម្លាប់សត្វជ្រូករាប់ពាន់ក្បាល។

ចិនជាប្រទេសដែលផលិតនិងប្រើប្រាស់សាច់ជ្រូកច្រើនគេបំផុតនៅលើពិភពលោក។

ជំងឺផ្តាសាយជ្រូកមិនបង្កផលប៉ះពាល់ដល់ជីវិតមនុស្សទេ ប៉ុន្តែអាចបណ្តាលឲ្យងាប់សត្វចញ្ចឹមដទៃទៀតតាមរយៈការហូរឈាមក្នុងខ្លួន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស