34 C
Phnom Penh

កូនស្រីអ្នកថតភាពយន្តឯកសារជនជាតិអូស្រ្តាលីសម្តែងក្តីបារម្ភថា ឪពុករបស់ខ្លួនអាចស្លាប់នៅក្នុងពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កូនស្រីអ្នកថតភាពយន្តឯកសារជនជាតិអូស្រ្តាលីសម្តែងក្តីបារម្ភថា ឪពុករបស់ខ្លួនអាចស្លាប់នៅក្នុងពន្ធនាគារ កូនស្រីរបស់លោកJames Ricketsonគឺអ្នកស្រីRoxanne Holmesបានស្នើដល់រដ្ឋាភិបាលអូស្រ្តាលី ជួយធ្វើអន្តរាគមន៍ឲ្យមានការដោះលែងឪពុករបស់អ្នកស្រីដែលលកំពុងមានបញ្ហាសុខភាពទ្រុឌទ្រោម ហើយអាចស្លាប់នៅក្នុងពន្ធនាគារ។

ញតិ្តរបស់អ្នកស្រីRoxanne Holmes ដែលបានផ្សព្វផ្សាយលើប្រព័ន្ធអ៊ិនធឺណេត បានទទួលអ្នកចុះហត្ថលេខាគាំទ្រញ្ញត្តិប្រហែល១សែននាក់ហើយដើម្បីស្នើដល់រដ្ឋាភិបាលអូស្រ្តាលីធ្វើអន្តរាគមន៍ដោះលែងលោក James Ricketson ក្នុងពេលដ៏ឆាប់ខាងមុខ។

មន្រ្តីការទូតជាន់ខ្ពស់របស់អូស្រ្តាលីឲ្យដឹងថា ដំណើរការក្តីរបស់លោកJames Ricketson កំពុងស្ថិតក្នុងប្រព័ន្ធច្បាប់របស់ប្រទេសកម្ពុជា ហើយរដ្ឋាភិបាលអូស្រ្តាលី នឹងប្រើវិធានការសមស្របមួយដើម្បីជំរុញឲ្យមានការដោះស្រាយបញ្ហានេះ។

សមត្ថកិច្ចនៃរបបលោកហ៊ុន សែនបានចាប់ខ្លួនលោក James Ricketson កាលពីខែមិថុនាឆ្នាំ២០១៧នៅពេលលោកបង្ហោះដ្រូន (Drone) ថតសកម្មភាពការហែក្បួនឃោសនាបោះឆ្នោតឃុំសង្កាត់របស់គណបក្សសង្គ្រោះជាតិក្នុងទីក្រុងភ្នំពេញ។

មួយឆ្នាំមួយក្រោយមក តុលាការក្រុងភ្នំពេញនៃរបបលោកហ៊ុន សែនកាលពីថ្ងៃទី៣១សីហាបានកាត់ទោសឲ្យលោកJames Ricketsonជាប់ពន្ធនាគារចំនួន៦ឆ្នាំពីបទចារកម្ម៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស