28 C
Phnom Penh

ព្រះមហាក្សត្រតែងតាំងលោកហ៊ុន ម៉ាណែត និងឧត្ដមសេនីយ៍យោធាជាន់ខ្ពស់២រូបទៀតជាមេទ័ពកំពូល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះមហាក្សត្រតែងតាំងលោកហ៊ុន ម៉ាណែត និងឧត្ដមសេនីយ៍យោធាជាន់ខ្ពស់២រូបទៀតជាមេទ័ពកំពូល ព្រះមហាក្សត្រនរោត្តមសីហមុនីកាលពីថ្ងៃទី៦ ខែសីហា បានតែងតាំង លោកហ៊ុន ម៉ាណែត លោកវង្ស ពិសេន និងលោកឥត សារ៉ាត់ ជាបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ឲ្យជំនួសតំណែងរបស់ លោក ប៉ុល សារឿន លោកគន់ គីម និងលោកមាស សុភា។

លោកហ៊ុន ម៉ាណែតកូនប្រុសរបស់លោកហ៊ុន សែនបច្ចុប្បន្នមានឋានៈជានាយសេនាធិការចម្រុះស្តីទីនៃកងយោធពលខេមរភូមិន្ទ ហើយត្រូវបានបន្ថែមតួនាទីមួយថ្នាក់ទៀត គឺជាមេបញ្ជាការនៃកងទ័ពជើងគោក និងជាមេបញ្ជាការស្ដីទីនៃកងទ័ពជើងគោកជំនួសតំណែងរបស់លោកមាស សុភា។

លោកវង្ស ពិសេនត្រូវបានស្នើតែងតាំងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទជំនួសលោកប៉ុល សារឿន។

លោកវង្ស ពិសេន បច្ចុប្បន្នជាមេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។

រីឯលោកឥត សារ៉ាត់ត្រូវបានបន្ថែមតួនាទីជា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទជំនួសលោកគន់ គីម។

លោកឥត សារ៉ាត់ បច្ចុប្បន្នជាប្រធានគណៈកម្មការបាញ់គ្រាប់ពិត៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស