38.1 C
Phnom Penh

លោកសមរង្ស៊ីអះអាងថា ក្រសួងការបរទេសអាមេរិកកាន់ជំហររឹងមាំក្នុងការដាក់ទណ្ឌកម្មដល់របបលោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកសមរង្ស៊ីអះអាងថា ក្រសួងការបរទេសអាមេរិកកាន់ជំហររឹងមាំក្នុងការដាក់ទណ្ឌកម្មដល់របបលោកហ៊ុន សែន លោកសមរង្ស៊ី អះអាងក្រសួងការបរទេសសហរដ្ឋអាមេរិកនៅតែប្រកាន់ជំហររឹងមាំដដែលឆ្ពោះទៅរកការដាក់ទណ្ឌកម្មលើរបបលោកហ៊ុន សែនដែលបានសម្លាប់លទ្ធិប្រជាធិបតេយ្យកន្លងមក។

ការអះអាងរបស់លោកសមរង្ស៊ី ធ្វើឡើងនៅក្នុងពិធីបរិភោគអាហារពេលល្ងាចមួយជាមួយក្រុមអ្នកគាំទ្ររបស់លោកក្នុងទីក្រុងVirginia សហរដ្ឋអាមេរិកកាលពីយប់ថ្ងៃពុធទី៥ ខែកញ្ញាកន្លងទៅ។

ប្រធានចលនាសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ រូបនេះអះអាងថា មន្រ្តីការបរទេសអាមេរិកបានប្រាប់លោកថា សហរដ្ឋ អាមេរិកមិនបកក្រោយចំពោះការដាក់សម្ពាធរបស់ខ្លួនលើរបបលោកហ៊ុន សែននោះឡើយ ប្រសិនបើរបបក្រុងភ្នំពេញនៅតែរឹងទទឹងមិនព្រមស្តារស្ថានការណ៍នយោបាយរបស់ប្រទេសឡើងវិញនោះ។

ទោះជាយ៉ាងណាក៏ដោយ កន្លងមកលោកហ៊ុន សែនបានប្រកាសម្តងហើយម្តងទៀតថា លោកមិនខ្វល់ចំពោះទណ្ឌកម្មអន្តរជាតិណាមួយនោះឡើយដោយសាររបបរបស់លោកបានចាកចេញពីឈ្មោះជាប្រទេសក្រីក្រទៅហើយ។

ប៉ុន្តែលោកសមរង្ស៊ីបានអះអាងថា រដ្ឋបាលរបស់លោកហ៊ុន សែនទាំងមូលកំពុងមានការជ្រួលច្របល់ជាខ្លាំងអំពីការបោះពួយរបស់បណ្តាប្រទេសលោកសេរីក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរបប លោកហ៊ុន សែននោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស