38 C
Phnom Penh

ពលរដ្ឋខ្មែរនៅអឺរ៉ុបនាំគ្នាធ្វើបាតុកម្មមិនទទួលស្គាល់របបថ្មីរបស់ លោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលរដ្ឋខ្មែរនៅអឺរ៉ុបនាំគ្នាធ្វើបាតុកម្មមិនទទួលស្គាល់របបថ្មីរបស់ លោកហ៊ុន សែន ពលរដ្ឋខ្មែររាប់រយនាក់មកពីប្រទេសបារាំង ស្វីស អាល្លឺម៉ង់ និងបណ្តា ប្រទេសជាច្រើនទៀត កាលពីថ្ងៃទី៨ ខែកញ្ញា បាននាំគ្នាធ្វើបាតុកម្មនៅមុខឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី៨ ខែកញ្ញា ដើម្បីប្រកាសមិនទទួលស្គាល់រដ្ឋាភិបាល និងសភាថ្មីនៃរបបលោកហ៊ុន សែន ដែលពួកគេចាត់ទុកថា ជារដ្ឋាភិបាល និងជារដ្ឋសភាមិនស្របច្បាប់កើតចេញពីការបោះឆ្នោតក្លែងក្លាយដ៏អាម៉ាសកន្លងមក។

ពួកគេអះអាងថា លោកហ៊ុន សែនជាមេដឹកនាំដែលរំលោភសិទ្ធិមនុស្ស និងជាជនដៃដល់ក្នុងការសម្លាប់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា។

ទោះជាយ៉ាងណាក៏ដោយ មន្រ្តីជាន់ខ្ពស់នៃរបបលោកហ៊ុន សែនតែងអះអាងថា ការតវ៉ារបស់ពលរដ្ឋខ្មែរនៅក្រៅប្រទេសមិនមានឥទ្ធិពលអ្វីដល់ការដឹកនាំរបស់លោកហ៊ុន សែន នោះឡើយ។

កាលពីថ្ងៃទី៥ និងទី៦ ខែកញ្ញាកន្លងទៅ របបលោកហ៊ុន សែន បាននាំគ្នាបង្កើតរដ្ឋសភា និងរដ្ឋាភិបាលថ្មីសម្រាប់អាណត្តិទី៦ នៃការដឹកបន្តរបស់ខ្លួន។

បណ្តាប្រទេសលោកសេរីជាច្រើន ដូចជាសហរដ្ឋអាមេរិក អង់គ្លេស អូស្រ្តាលី សហភាពអឺរ៉ុប និងបណ្តាប្រទេសជាច្រើនទៀត បាននាំគ្នាមិនទទួលស្គាល់ការបង្កើតរដ្ឋាភិបាលថ្មីនៃរបបក្រុងភ្នំពេញនោះឡើយ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស