28 C
Phnom Penh

អង្គការលើកលែងទោសអន្តរជាតិទាមទារឲ្យរបបលោកហ៊ុន សែនទម្លាក់ចោលការចោទប្រកាន់លើលោកកឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការលើកលែងទោសអន្តរជាតិទាមទារឲ្យរបបលោកហ៊ុន សែនទម្លាក់ចោលការចោទប្រកាន់លើលោកកឹម សុខា អង្គការលើកលែងទោសអន្តរជាតិAmnesty Internationalទាមទារឱ្យរបបក្រុងភ្នំពេញទម្លាក់ចោលបទចោទលើលោកកឹម សុខា ហើយផ្តល់សិទ្ធិសេរីភាពពេញលេញដល់រូបលោកដើម្បីអាចចូលរួមក្នុងជីវភាពនយោបាយឡើងវិញ។

លោកMinar Pimpleដែលជានាយកប្រតិបត្តិនៃអង្គការ Amnesty Internationalចាត់ទុកស្ថានភាពរបស់លោកកឹម សុខា នៅពេលនេះ ជាអ្នកទោសដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ។

គេហទំព័ររបស់អង្គការលើកលែងទោសអន្តរជាតិ បានដកស្រង់សម្តីលោកMinar Pimple ចុះផ្សាយកាលពីថ្ងៃច័ន្ទថា បើទោះបីជាការដោះលែងលោកកឹម សុខាជាការវិវឌ្ឍមួយគួរឲ្យអបអរសាទរយ៉ាងណាក្តី ប៉ុន្តែវាមិនទាន់អាចប៉ះប៉ូវនូវអំពើអយុត្តិធម៌ដែលគេបានធ្វើឡើងចំពោះលោកកឹម សុខានោះឡើយ។

លោកបន្តថា ក្រោយការឃុំខ្លួនលោកកឹម សុខាអស់រយៈពេលជាងមួយឆ្នាំ លោកកឹម សុខានៅតែប្រឈមនឹងការចោទប្រកាន់គ្មានមូលដ្ឋាន។

ជាងនេះទៅទៀត អង្គការលើកលែងទោសអន្តរជាតិមួយនេះបានជំរុញឱ្យរបបក្រុងភ្នំពេញអនុញ្ញាតឲ្យលោកកឹម សុខា ទទួលបានការព្យាបាលផ្នែកវេជ្ជសាស្ត្របានគ្រប់គ្រាន់ និងឆាប់ជាសះ ស្បើយពីជំងឺត្បៀតសសៃស្មារបស់លោកនោះ៕

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស